ព័ត៌មាន

ភាពទន់ខ្សោយក្នុងប្រព័ន្ធប្រកាសអាសន្ន (Emergency Alert Systems) អាចអនុញ្ញាតឱ្យពួកហេគឃ័រដំណើរការសំឡេងរោទ៍មិនពិត

ភាពរងគ្រោះដ៏ធ្ងន់ធ្ងរមួយត្រូវរកឃើញនៅក្នុងប្រព័ន្ធប្រកាសអាសន្នមួយដែលអាចធ្វើការបញ្ជាពីចម្ងាយតាមរយៈហ្រ្វេកង់វិទ្យុក្នុងការដំនើរការទៅលើស៊ីរ៉ែនទាំងអស់ ហើយក្រុមហេគឃ័រនេះក៏អាចជូនដំណឹងក្លែងក្លាយផងដែរ។

 image

សម្រាប់ស៊ីរ៉ែនប្រកាសអាសន្ននេះត្រូវប្រើប្រាស់នៅលើពិភពលោកក្នុងការជូនដំណឹងទៅកាន់ពលរដ្ឋអំពីគ្រោះថ្នាក់ធម្មជាតិ គ្រោះថ្នាក់មហន្តរាយដែលបង្ករដោយមនុស្ស និងស្ថានភាពអាសន្នាច្រើនទៀតដូចជាលក្ខខណ្ឌអាកាសធាតុ ព្យុះសង្ឃរា និងការវាយប្រហារភេរវកម្មផងដែរ។

ការប្រកាសអាសន្នក្លែងក្លាយនេះអាចបង្កើតនូវភាពវឹកវរ និងអាណាធិបតេយ្យនៅក្នុងទីក្រុងដូចជានៅក្នុងរដ្ឋ Dallas កាលពីឆ្នាំមុននេះនៅពេលដែលស៊ីរ៉ែនក្លែងក្លាយចំនួន 156 បើករយៈពេលពីរម៉ោងដែលបង្ករការភ្ញាក់ផ្អើលដល់អ្នករស់នៅ និងបង្ករការភ័យខ្លាចពីគ្រោះអាសន្ននេះ។

ចំណុចរងគ្រោះនេះមានឈ្មោះហៅថា “SirenJack Attack” ត្រូវរកឃើញដោយក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Bastille បញ្ជាក់ថា ការព្រមាននូវស៊ីរ៉ែននេះត្រូវផលិតឡើងដោយ ATI Systems​ដែលមានមូលដ្ឋាននៅរដ្ឋ Boston ត្រូវប្រើប្រាស់នៅទីក្រុងធំៗជាច្រើនរួមទាំងសាកលវិទ្យាល័យ ទីតាំងយោធា និងទីតាំងឧស្សាហកម្មជាច្រើន។

តាមការបញ្ជាក់របស់ Balint Seeber ដែលជាប្រធានផ្នែកស្រាវជ្រាវនៅ Bastille បញ្ជាក់ថា ចាប់តាំងពីប្រព័ន្ធ radio protocol ប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើស៊ីរ៉ែនដែលរងគ្រោះនេះ វាមិនមានការប្រើប្រាសនូវ encryption នោះទេ​ ដូចនេះអ្នកវាយប្រហារអាចធ្វើការទាញយកភាពរងគ្រោះនេះក្នុងការដំណើរការទៅលើស៊ីរ៉ែនដោយបញ្ចូននូវសារមេរោគបានផងដែរ៕