ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Galaxy S10 ប្រហែលជាមិនប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ

វាមានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy Note 9 នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះ។ ប៉ុន្តែនេះប្រហែលជាមិនមែនជាការពិតនោះទេ ហើយស្មាតហ្វូន Galaxy S10 នោះទេដែលប្រើប្រាស់នូវបច្ចេកវិទ្យានេះ។

image

សម្រាប់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់គឺអាចដំណើរការនៅលើអេក្រង់ OLED Display ដោយសារតែវាជាប្រភេទ Optical ។ សម្រាប់ក្រុមហ៊ុន Samsung គឺជាអ្នកអភិវឌ្ឍទៅលើអេក្រង់ OLED មុនគេហើយនោះ។ ការប្រើប្រាស់នូវសេនស័រនេះគឹមានសុវត្ថិភាពត្រឹមត្រូវក្នុងការថតនូវស្នាមម្រាមដៃជាប្រភេទ 3D ។

ក្រុមហ៊ុន Qualcomm ក៏សន្យាក្នុងការនាំយកនូវបច្ចេកវិទ្យា​ Ultrasonic Readers នេះផងដែរ ប៉ុន្តែក្រុមហ៊ុន vivo ទើបតែជ្រើសរើសយកក្រុមហ៊ុន Synaptics ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះនៅលើស្មាតហ្វូន vivo X21 UD នោះ៕