ព័ត៌មាន

ស្មាតហ្វូន Honor 7C នឹងមកដល់ប្រទេសឥណ្ឌានៅថ្ងៃទី 22 ខែឧសភាខាងមុខនេះ

នៅថ្ងៃនេះ ការប្រកាសបង្ហាញរបស់ស្មាតហ្វូន Honor 10 នៅក្នុងទីក្រុងឡុងដ៏ ប៉ុន្តែក្រុមហ៊ុននេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 22 ខែឧសភាខណៈពេលដែលស្មាតហ្វូន Honor 7C នឹងប្រកាសបង្ហាញខ្លួននោះ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Honor 7A នៅក្នុងវេបសាយនៅក្នុងព្រឹត្តិការណ៍ដូចគ្នាដែរ។

image

ស្មាតហ្វូន Honor 7C នឹងមានអេក្រង់ 5.99” HD+ និងបន្ទះឈីប Snapdragon 450 chipset ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 3/32 GB និង 4/64 GB ហើយវាមានរន្ធដោត microSD កាតថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 13MP + 2MP និងប្រព័ន្ធប្រតិបត្តិការ Android Oreo នៅលើ EMUI 8.0 ផងដែរ។

ស្មាតហ្វូន Honor 7C នឹងដាក់លក់ផ្តាច់មុខនៅលើ Amazon ហើយវាមានតម្លៃ €115/$137 និង €166/$200 ៕