ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo F7 Youth បង្ហាញខ្លួនជាមួយនឹងកាមេរ៉ា AI Selfie យ៉ាងអស្ចារ្យ

កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញនូវស្មាតហ្វូន Oppo F7 ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 25MP ហើយក្រុមហុនបច្ចេកវិទ្យារបស់ចិននេះក៏ធ្វើការបញ្ចេញនូវស្មាតហ្វូន Oppo F7 Youth ដែលមានតម្លៃសមរម្យនៅលើទីផ្សារផងដែរ។

image

តាមវីដេអូផ្សព្វផ្សាយថ្មីមួយចេញពីប្រទេសភូមាបញ្ជាក់ថា ស្មាតហ្វូន Oppo F7 Youth នឹងមានកាមេរ៉ាតែមួយប៉ុណ្ណោះនៅផ្នែកខាងក្រោយរបស់វា មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃ និងមានពណ៌ Diamond Black នោះ។ ស្មាតហ្វូននេះមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Oppo A3 ដែលបង្ហាញខ្លួននៅចុងខែមេសានោះ។

ស្មាតហ្វូន​ Oppo F7 Youth គឺមានការប្រើប្រាស់នូវកាមេរ៉ា AI Selfie ដែលមានការប្រើប្រាស់នូវមុខងារ Scene Recognition និង Machine Learning ក្នុងការពង្រឹងទៅលើសមត្ថភាពនៃរូបភាពកាន់តែស្រស់ស្អាត។ វាប្រើប្រាស់នូវបន្ទះឈីបប្រភេទ Helio P60 Chipset និងរ៉េមទំហំ 4GB ។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 ជាមួយនឹង Color OS និងថាមពលថ្ម 3400mAh ផងដែរ៕