ព័ត៌មាន

ថេប្លេត Galaxy Tab S4 របស់ក្រុមហ៊ុន Samsung ទទួលបានវិញ្ញាបនបត្រនៅរុស្សី

បន្ទាប់ពីការទទួលបាននូវវិញ្ញាបនបត្រចេញពី Wi-Fi Alliance, HTML5 និង GFXBench ពេលនេះ ថេប្លេត Samsung Galaxy Tab S4 ទទួលបានវិញ្ញាបនបត្រពី EEC របស់រុស្សីផងដែរ។ ថេប្លេត Galaxy Tab S4 នឹងមានលេខកូដ SM-T595 ហើយវាប្រហែលជាមានលក្ខណៈសម្បត្តិទាបជាង Galaxy Tab A ឬ Tab E ផងដែរ។

image

ថេប្លេត Samsung Galaxy Tab S4 នេះនឹងមានអេក្រង់ទំហំ 10.5-inch 2560x1600px 16:10 display បន្ទះឈីប Snapdragon 835 chipset  ជាមួយរ៉េមទំហំ 4GB កាមេរ៉ាខាងក្រោយទំហំ 12MP និងកាមេរ៉ា Selfies ទំហំ 8MP ហើយវាមានថាមពលថ្មប្រហែលជា 6000mAh ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់ថេប្លេតនេះនៅមិនទាន់ដឹងនៅឡើយទេ៕