ព័ត៌មាន

Microsoft Surface Hub 2 បង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នេះជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងទាក់ទាញបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែប្រកាសបង្ហាញនូវជំនាន់ថ្មីរបស់ Surface Hub ដែលមានរូបរាងប្រសើរជាងជំនាន់មុនដែលបង្ហាញខ្លួនកាលពី 3 ឆ្នាំមុននេះ។ Microsoft Surface Hub 2 នេះនឹងដាក់លក់នៅឆ្នាំក្រោយនេះ ហើយអតិថិជនជាច្រើនអាចធ្វើការជ្រើសរើសវាបាន។ វាមានអេក្រង់ប្រភេទ 50.5-inch 4K screen  ជាមួយនឹងកម្រិត aspect ratio 3:2 ។

 image

សម្រាប់​ Microsoft Surface Hub 2 គឺមានស៊ុមព័ទ្ធអេក្រង់ស្តើង រូបរាងស្រស់ស្អាត និងភ្ជាប់ជាមួយនឹង Loudspeaker, Microphones និងCamera ផងដែរ។ ក្រុមហ៊ុន​Microsoft ធ្វើការសហការជាមួយនឹង Steelcase ក្នុងការអភិវឌ្ឍទៅលើឧបករណ៍នេះអោយកាន់តែអស្ចារ្យថែមមួយកម្រិតទៀត៕