ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Vivo X21 World Cup Edition បង្ហាញខ្លួនជាមួយនឹងពីរពណ៌យ៉ាងស្រស់ស្អាត

ក្រុមហ៊ុន​ FIFA និង vivo ធ្វើការប្រកាសបង្ហាញនូវភាពជាដៃគូក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីសម្រាប់ព្រឹត្តិការណ៍ World Cup នៅក្នុងប្រទេសរុស្សី និង Qatar ។ យើងធ្លាប់បានឃើញនូវស្មាតហ្វូន  vivo X20 FIFA World Cup Edition មួយរួចមកហើយនៅក្នុងខែធ្នូ ហើយពេលនេះ​វាក៏មានពណ៌ថ្មីចំនួនពីរបន្ថែមទៀតផងដែរ។

imageimage

សម្រាប់ពណ៌ថ្មីពីរនេះគឺជា Tibetian Blue និង Victory Red សម្រាប់ធ្វើការអបអរព្រឹត្តិការណ៍ប្រកួតនេះ។ ស្មាតហ្វូន vivo X21 FIFA World Cup Edition មានបន្ទះឈីប Snapdragon 660 chipset  និងរ៉េមទំហំ 6GB RAM/128 GB storage ។

ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះ 12 MP + 5 MP sensors និងកាមេរ៉ាខាងមុខទំហំ 12MP ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.28” AMOLED display និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោម។ ស្មាតហ្វូននេះនឹងលក់នៅក្នុងតម្លៃ  CNY3,598 ប្រហែលជា  €460 ឬ $572 ៕