ព័ត៌មាន

តោះក្រឡេកមើលការធ្វើតេស្តទៅលើភាពរឹងមាំរបស់ស្មាតហ្វូន OnePlus 6

នៅទីបំផុត ស្មាតហ្វូន OnePlus 6 បង្ហាញខ្លួនជាផ្លូវការហើយនៅថ្ងៃនេះ។ ខណៈពេលដែលយើងបានលឺព័ត៌មានជាច្រើនរបស់លក្ខណៈសម្បត្តិ និងមុខងារសំខាន់ៗរួមទាំងរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូននេះនោះ ពេលនេះ នៅលើបណ្តាញសង្គម YouTube របស់ JerryRigEverythingក៏បញ្ចេញនូវវីដេអូរបស់ស្មាតហ្វូននេះជាផ្លូវការហើយ។

image

តោះក្រឡេកមើលវីដេអូនេះទាំងអស់គ្នា៖

ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ប្រភេទ Gorilla Glass ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ហើយវាមានកម្រិតឆ្កូតនៅកម្រិតទី 6 របស់វា។ កាមេរ៉ារបស់ស្មាតហ្វូននេះមិនឆ្កូតនោះទេនៅពេលដែលយើងប្រើប្រាស់ឡាមទៅកោសនៅលើកាមេរ៉ានេះ។ នៅពេលដែលដុតនៅលើអេក្រង់រយៈពេល 20 វិនាទីនោះ វាក៏មានបញ្ហាផងដែរ។