ព័ត៌មាន

ជនសង្ស័យដែលជាអ្នកជំនាញ ‘Big Bitcoin Heist' ហោះទៅកាន់ប្រទេសស៊ុយអ៊ែតតាមយន្តហោះរបស់នាយករដ្ឋមន្ត្រីអ៊ីស្លង់

តើអ្នកនៅចាំអំពី  “Big bitcoin heist” ដែលយើងរាយការណ៍កាលពីសប្តាហ៍មុននេះនៅពេលដែលក្រុមចោរធ្វើការលួចនូវម៉ាស៊ីនកុំព្យូទ័រសម្រាប់ធ្វើការ Bitcoin Mining ចំនួន 600 គ្រឿងចេញពីមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសអ៊ីស្លង់នោះទេ? ប៉ូលិសនៅក្នុងប្រទេសអ៊ីស្លង់ចាប់ខ្លួនជនសង្ស័យចំនួន 11 នាក់នៅក្នុងការស៊ើបអង្កេតនេះ ហើយម្នាក់រត់រួចពីពន្ធនាគារ ហើយធ្វើដំណើរទៅកាន់ប្រទេសស៊ុយអ៊ែតតាមជើងយន្តហោះដែលត្រូវគេដឹងថាដឹកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លង់ Katrin Jakobsdottir ។

image

លោក Sindri Thor Stefansson គឺជាជនសង្ស័យដែលធ្វើការលួចនូវម៉ាស៊ីនសម្រាប់ធ្វើការ cryptocurrency-mining ដែលមានតម្លៃជិត 2 លានដុល្លារអាមេរិកធ្វើដំណើរដោយកាន់លិខិតឆ្លងដែនរបស់អ្នកផ្សេង ប៉ុន្តែរូបភាពរបស់គាត់ត្រូវចាប់បានតាមរយៈកាមេរ៉ានោះ។ លោក Stefansson ថ្មីៗនេះត្រូវបញ្ជូនទៅកាន់ពន្ធនាគារដែលមិនសូវមានសុវត្ថិភាព Sogn ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្លង់ដែលជាកន្លែងគាត់រត់គេចខ្លួនតាមបង្អួចនៅថ្ងៃអង្គារ៍ និងហោះទៅកាន់ប្រទេសស៊ុយអ៊ែត។

នាយករដ្ឋមន្ត្រី Jakobsdottir ក៏ធ្វើដំណើរទៅកាន់ប្រទេសស៊ុយអ៊ែតដើម្បីកិច្ចប្រជុំកំពូល  India-Nordic Summit និងជួបជាមួយនឹងនាយករដ្ឋមន្រ្តីរបស់ប្រទេសឥណ្ឌាគឺលក Narendra Modi នៅថ្ងៃអង្គារ៍នៅ Stockholm ផងដែរ។

 image

វាហាក់ដូចជាលោក Stefansson លាក់ខ្លួននៅក្នុងប្រទេសស៊ុយអ៊ែត ខណៈពេលដែលប៉ូលិសនៅក្នុងប្រទេសស៊ុយអ៊ែតបញ្ជាក់ថាមិនអាចចាប់ខ្លួនលោក Stefansson នៅស្ថានីយ៍នោះទេ។ ប៉ូលិសនៅក្នុងប្រទេសអ៊ីស្លង់ធ្វើការប្រកាសអំពីការចាប់ខ្លួនលោក Stefansson ដែលធ្វើការលួចទៅលើម៉ាស៊ីន  cryptocurrency-mining នោះ។ សម្រាប់សន្តិសុខដែលយាននៅពន្ធនាគារមិនបានរាយការណ៍អំពីការគេចខ្លួនរបស់លោក Stefansson ភ្លាមៗនោះទេរហូតទាល់តែលោកធ្វើដំណើរគេចខ្លួនទៅកាន់ប្រទេសស៊ុយអ៊ែតនោះ។

ក្រៅពីការលួចម៉ាស៊ីន 600 bitcoin mining devices នេះ ក្រុមចោរនេះក៏ប្លន់ទៅលើក្រាហ្វិកកាតចំនួន 600,  បន្ទះឈីបចំនួន 100, ខ្សែ power supplies ចំនួន 100, បន្ទះ motherboards ចំនួន 100 និងម៉េមូរីរបស់កុំព្យូទ័រចំនួន 100 ផងដែរ៕