នៅសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បន្ថែមនូវពណ៌ថ្មីពីរពណ៌ទៀតគឺស្មាតហ្វូន Galaxy S9 និងGalaxy S9+ គឺពណ៌ Burgundy Red និង Sunrise Gold ។សម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកនោះ ស្មាតហ្វូននេះគឺមានតែពណ៌ Sunrise Gold តែប៉ុណ្ណោះ។
ស្មាតហ្វូន Samsung Sunrise Gold Galaxy S9 ថ្មីនេះនឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងពណ៌ Midnight Black, Coral Blue ឬ Lilac Purple ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការលក់នៅឡើយទេ៕