ព័ត៌មាន

ការបើកបរជាមួយនឹងចំណង់ចំណូលចិត្តដើម្បីឱ្យការផ្ដល់សេវាកម្មជូនដល់អតិថិជនកាន់តែប្រសើរឡើង

ជួបជាមួយដៃគូអ្នកបើកបរពីរនាក់របស់ Grab ដែលចូលចិត្តការងាររបស់ពួកគេ – តាមរយៈការផ្តល់សេវាកម្មលំដាប់ថ្នាក់ទី ១ ដល់អ្នកដំណើររបស់ពួកគាត់

 ភ្នំពេញថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០១៨ – ទំនាក់ទំនងជាមួយអតិថិជនគឺជាគន្លឹះសំខាន់សម្រាប់ភាពជោគជ័យរបស់អាជីវកម្មទាំងអស់។ សម្រាប់អាជីវកម្មដែលនាំមកនូវផាសុកភាព សុវត្ថិភាព និងការជឿទុកចិត្តរបស់មនុស្ស ជាគុណតម្លៃស្នូលដែលជំរុញទឹកចិត្តដល់ដៃគូបើកបររបស់ Grab ម្នាក់ៗ នៅពេលពួកគេធ្វើការងារប្រចាំថ្ងៃ។

លោក ប៊ុន រដ្ឋា ជាអ្នកបើកបរ JustGrab ជាស្វាមី ហើយក៏ជាឪពុកមួយរូប និងលោក ធន់ ធាន ជានិស្សិតមហាវិទ្យាល័យ និងជាអ្នកបើកបរ GrabBike។ អ្នកទាំងពីរគាំទ្រស្តង់ដាសេវាកម្មរបស់ Grab ។ អ្នកទាំងពីរបានធ្វើការរយៈពេលពីរបីខែជាមួយ Grab និងផ្តល់សេវាកម្មដល់អតិថិជនជាមធ្យម ១០នាក់ក្នុងមួយថ្ងៃនៅក្នុងរាជធានីភ្នំពេញ។

 image

លោក រដ្ឋា តែងមានស្នាមញញឹម និងពូកែនិយាយ ហើយចូលចិត្តជជែកលេងជាមួយអតិថិជនរបស់គាត់ និងចែករំលែកនូវភាពសប្បាយរីករាយជាមួយពួកគេ។ សម្រាប់ លោក រដ្ឋា អ្វីដែលសំខាន់បំផុតគឺធ្វើឱ្យអតិថិជនរីករាយ និងធានាថាពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព និងផាសុកភាពនៅពេលធ្វើដំណើរជាមួយគាត់។ គាត់ជាមនុស្សចេះគួរសម ហើយយកចិត្តទុកដាក់យ៉ាងពិសេសចំពោះរថយន្តរបស់គាត់ – រថយន្តប្រភេទ Hyundai Sonata​ ដែលគាត់កែច្នៃ​ដោយខ្លួនឯង។ “ពួកគេចូលចិត្តឡានខ្ញុំ។ សម្រាប់ខ្ញុំ ការថែទាំរថយន្តយ៉ាងល្អ អាចជួយដល់ការបើកបរដ៏ល្អ ហើយវាធ្វើឱ្យអ្នកដំណើរទទួលបានផាសុកភាព និងមានសុវត្ថិភាពជាងនេះ។” គាត់បាននិយាយខណៈពេលបង្ហាញរូបភាពរថយន្តដ៏ភ្លឺរលោងរបស់គាត់នៅលើទូរស័ព្ទដៃ។ នៅពេលគាត់ទទួលអ្នកដំណើរបរទេស​ គាត់មានមោទនភាពក្នុងការបង្ហាញពួកគេពីរបៀបដែលទីក្រុងនិងប្រទេសរបស់គាត់បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ បច្ចុប្បន្នរាជធានីភ្នំពេញនិងប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍សំខាន់មួយនៃអាស៊ីអាគ្នេយ៍។ គាត់មានអារម្មណ៍ថាការធ្វើជាសមាជិកនៃគ្រួសារដ៏ធំរបស់ Grab គឺគាត់កំពុងចូលរួមចំណែកជួយគាំទ្រការអភិវឌ្ឍន៍របស់ប្រទេស។ ការងារនេះក៏មានឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់គាត់ផងដែរ។

  image

លោក រដ្ឋា បានចាប់ផ្តើមការងាររបស់គាត់ជាអ្នកបើកតាក់ស៊ីអស់រយៈពេល ៨ ឆ្នាំមកហើយ។ ខណៈពេលកំពុងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស គាត់បានដឹងថាចំណង់ចំណូលចិត្តពិតប្រាកដរបស់គាត់គឺការធ្វើដំណើរ ជួបមនុស្សថ្មី និងបើកបររថយន្តល្អ។ គាត់បានឈប់ពីការងាររបស់គាត់ដើម្បីចូលរួមជាមួយក្រុមហ៊ុនតាក់ស៊ីក្នុងស្រុកមួយហើយឥឡូវនេះបានក្លាយជាដៃគូបើកបររថយន្ត Grab ភ្លាមៗបន្ទាប់ពីក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូននៅអាស៊ីអាគ្នេយ៍ដ៏ល្បីល្បាញបានបើកដំណើរការនៅកម្ពុជា។

 image

“ការបម្រើអតិថិជនគឺជាទំនួលខុសត្រូវដំបូងរបស់ខ្ញុំ។ នៅពេលដែលពួកគេឡើងជិះឡានរបស់ខ្ញុំ ខ្ញុំត្រូវប្រាកដថាពួកគេមានផាសុកភាព និងសប្បាយរីករាយជាមួយនឹងសេវាកម្មដែលខ្ញុំផ្ដល់ជូន “។ គាត់និយាយដោយមានទំនុកចិត្តថា” ការចេះគួរសមគឺជាគុណតម្លៃស្នូលមួយរបស់ខ្ញុំផងដែរ។ យើងគួរនិយាយជាមួយអតិថិជនដោយប្រើសម្លេងទន់ហើយប្រើភាសាសមរម្យ។ ថ្វីបើយើងត្រូវផ្តោតអារម្មណ៍លើការបើកបរ និងចរាចរណ៍យើងត្រូវរីករាយស្វាគមន៍ក្នុងពេលតែមួយ។ “

 image

ចាប់តាំងពី Grab បានមកដល់ប្រទេសកម្ពុជានៅខែធ្នូឆ្នាំ ២០១៧ ក្រុមហ៊ុនបាន និងកំពុងធ្វើការពង្រីកបន្ថែមនូវជម្រើសផ្សេងទៀតសម្រាប់អ្នកធ្វើដំណើរ មិនត្រឹមតែក្នុងការដឹកជញ្ជូនបែបទំនើបដូចជារថយន្តនិងម៉ូតូប៉ុណ្ណោះទេ។ អ្នកដំណើរអាចធ្វើដំណើរជាមួយនឹងមធ្យោបាយធ្វើដំណើរក្នុងស្រុកដូចជា GrabTukTukដែលជាសេវាកម្មធ្វើដំណើរនៅរាជធានីភ្នំពេញឬ GrabRemorque នៅខេត្តសៀមរាប។

 ដូចគ្នានឹងលោក រដ្ឋា, លោក ធន់ ធាន ជាអ្នកបើកបរម្នាក់របស់ GrabBike បាននិយាយថា គាត់ដឹកជញ្ជូនអ្នកដំណើរប្រហែលជា ១០ នាក់ក្នុងមួយថ្ងៃ។ ឥឡូវនេះគាត់រកប្រាក់បានប្រហែល ៣៥០ដុល្លារក្នុងមួយខែ។ លោក ធាន ដែលធ្លាប់បានស្គាល់ Grab ជាលើកដំបូងតាមរយៈគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុនបាននិយាយថា “ខ្ញុំបានចូលរួមជាមួយ Grab ព្រោះខ្ញុំចូលចិត្តបើកបរ និងធ្វើដំណើរ។ ពេលខ្លះខ្ញុំគ្រាន់តែជិះម៉ូតូជុំវិញទីក្រុងនៅពេលខ្ញុំទំនេរ។ បន្ទាប់មកខ្ញុំបានឃើញ Grab ហើយបានគិតថាពិតជាអស្ចារ្យមែនខ្ញុំអាចរកប្រាក់បានដោយធ្វើអ្វីដែលខ្ញុំស្រលាញ់។ ការធ្វើការងារជាមួយ Grab ពិតជាសមស្របនឹងអ្វីដែលខ្ញុំចង់បាន”។ 

នៅពេលសួរថា តើការងារមួយណាដែលគាត់ស្រលាញ់ជាងគេនោះ លោក ធាន មានស្នាមញញឹមនៅលើផ្ទៃមុខគឺការដែលនាំអតិថិជន និងអ្នកទេសចរបរទេស ទស្សនាជុំវិញទីក្រុងជាទីស្រលាញ់របស់គាត់នោះគឺជាអ្វីដែលគាត់ពិតជាចូលចិត្ត។ វាធ្វើឱ្យគាត់មានមោទនភាពក្នុងការណែនាំវប្បធម៌ខ្មែរដល់ពួកគេដើម្បីបង្ហាញភាពស្រស់ស្អាតនៃប្រទេស និងប្រជាជនរបស់គាត់។

គាត់បន្ថែមថា “នៅពេលបើកបរជូនជនបរទេសនិងភ្ញៀវទេសចរធ្វើឱ្យខ្ញុំអាចរីកចម្រើនផ្នែកភាសាអង់គ្លេសរបស់ខ្ញុំ ដោយនិយាយអំពីគ្រប់ទីកន្លែងសំខាន់ៗដែលខ្ញុំបានឆ្លងកាត់ និងពន្យល់រឿងរ៉ាវនៃទីក្រុងភ្នំពេញជាភាសាអង់គ្លេស។ ខ្ញុំក៏បង្កើនទំនុកចិត្តរបស់ខ្ញុំតាមរយៈការទំនាក់ទំនងជាមួយពួកគេ។ ហើយសំខាន់ជាងនេះទៅទៀតខ្ញុំបានរៀនអ្វីថ្មីៗពីមនុស្សថ្មីជារៀងរាល់ថ្ងៃ។”

 ជាមួយនឹង Grab ដៃគូអ្នកបើកបរអាចរីករាយជាមួយនឹងម៉ោងធ្វើការ ព្រមទាំងមានប្រាក់ចំណូលថេរ។ មនុស្សកាន់តែច្រើនបានចុះឈ្មោះដើម្បីក្លាយជាអ្នកបើកបររបស់Grab ។ នៅអាស៊ីអាគ្នេយ៍សហគ្រិនខ្នាតតូចជាង ៦ លាននាក់ បានទទួលផលប្រយោជន៍ពីការធ្វើការជាមួយ Grab ដែលជាបណ្តាញឈានមុខគេក្នុងតំបន់តាមប្រព័ន្ធអ៊ីនធឺណេត។

 “ខ្ញុំមានអារម្មណ៍រំភើបនៅពេលខ្ញុំដឹងពីការមកដល់របស់ Grab ខ្ញុំបានលឺអំពីក្រុមហ៊ុននៅពេលខ្ញុំបើកឡានជូនអតិថិជនបរទេសពីព្រលានយន្តហោះ។ នៅពេលដែល Grab បានបើកដំណើរការនៅរាជធានីភ្នំពេញ ខ្ញុំបានចុះឈ្មោះដើម្បីក្លាយជាអ្នកបើកបរភ្លាមផងដែរ “។ គាត់បានបន្ថែមថា “ខ្ញុំចូលចិត្តធ្វើការឱ្យក្រុមហ៊ុននេះ គឺវាឡូយ និងទំនើប។ យើងគឺជាផ្នែកមួយនៃអ្វីមួយដែលធំ ហើយខ្ញុំអាចមើលឃើញថា Grab កំពុងតែរីកចម្រើន និងផ្តល់សេវាកម្មកាន់តែច្រើនដូចជាសេវាកម្មហិរញ្ញវត្ថុ។ វាផ្តល់ឱ្យខ្ញុំនូវក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អប្រសើរសម្រាប់ទាំងខ្លួនខ្ញុំ និងប្រទេសជាតិ”។

 សំរាប់ពត៌មានបន្ថែមអំពីការធ្វើជាដៃគូររបស់ Grab សូមចូលទៅកាន់: https://www.grab.com/kh/