ព័ត៌មាន

នាឡិកាដៃ Xiaomi Mi Band 3 ប្រកាសបង្ហាញខ្លួននៅថ្ងៃព្រហស្ប៍សប្តាហ៍នេះ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បញ្ជាក់ថា នាឡិកាដៃ Mi Band 3 នឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍នេះនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 31 ខែឧសភានេះ។ ព័ត៌មាននេះត្រូវបញ្ជាក់ដោយលោក Lei Jun ដែលជា CEO របស់ក្រុមហ៊ុននេះបញ្ជាក់នៅលើការបង្ហោះនៃ Weibo របស់គាត់នោះ។

image

image

នាយកប្រតិបត្តិនេះបញ្ជាក់អោយឃើញយ៉ាងច្បាស់ថា នាឡិកានេះស្ថិតនៅលើកដៃរបស់គាត់ជាមួយនឹងស្មាតហ្វូន Black Shark ហើយនោះគឺជានាឡិកា Mi Band 3 ។ លោក Jun បញ្ជាក់ថា ក្រុមហ៊ុន Xiaomi ធ្វើការតេស្តទៅលើនាឡិកា Band 3 នេះរយៈពេលពីរបីខែមុន ហើយវាពិតជាល្អប្រសើរជាង Mi Bands ជំនាន់មុនៗ។
នាឡិកានេះគឺមានរូបរាងស្រដៀងគ្នាទៅនឹងជំនាន់មុនដែរ ប៉ុន្តែវាមានអេក្រង់កញ្ចក់កោង 2.5D ។ នាឡិកានេះមិនមានប៊ូតុងអ្វីនោះទេ ហើយវាទ្រទ្រង់នូវ Bluetooth 4.2 និង NFC រួមទាំង IP67 ផងដែរ៕