ព័ត៌មាន

Grab ណែនាំចក្ខុវិស័យនៃទីក្រុងឆ្លាតវៃ ដើម្បីក្លាយជាកម្មវិធីបំពេញតម្រូវការប្រចាំថ្ងៃសម្រាប់អតិថិជន

  • Grab បំពេញតម្រូវការរបស់អតិថិជននៅតំបន់អាស៊ីអាគ្នេយ៍ គឺជាកម្មវិធីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបន្ថែមពីលើសេវាកម្មដឹកជញ្ជូន រាប់បញ្ចូលទាំងតម្រូវការដឹកជញ្ជូនចំណីអាហារ ការដឹកជញ្ជូនទំនិញ ការទូទាត់ដោយគ្មានសាច់ប្រាក់ និង សេវាកម្មហិរញ្ញវត្ថុ

  • អតិថិជន នឹងអាចធ្វើដំណើរ ទទួលទានអាហារ ដឹកជញ្ជូនទំនិញ និង ទូទាត់ប្រាក់សម្រាប់តម្រូវការប្រចាំថ្ងៃ នៅលើកម្មវិធី Grab នៅពេលអនាគត

 រាជធានីភ្នំពេញ,​ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ – ថ្ងៃនេះ​ Grab​ បានបង្ហាញ​ចក្ខុវិស័យ​នៃ​ទីក្រុង​ឆ្លាត​វៃ​ដើម្បី​លើក​កម្ពស់​អនាគត​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ដែន​កំណត់​ ​លើ​តម្រូវ​ការ​សេវា​កម្មចំណី​អាហារ​ ការ​ដឹកជញ្ជូន​ ​ការទូទាត់​ដោយ​​គ្មាន​សាច់ប្រាក់​ ​និង​ ​សេវាកម្ម​ហិរញ្ញ​វត្ថុ​ផ្សេងៗ​ ​ជូន​ប្រជាជន​ទូទាំង​អាស៊ីអាគ្នេយ៍​ ​នៅ​លើកម្មវិធី​ទូរស័ព្ទ​តែមួយ​។​ ក្នុងពេល​ឆាប់ៗ​នេះ​ ​ចាប់​ពីពេល​ដែល​ពួកគេ​ក្រោក​ពីដំណេក​ ​អ្នក​ប្រើប្រាស់​អាចធ្វើការ​ហៅ​តាក់ស៊ី​ ​JustGrab​ ដើម្បីធ្វើដំណើរ​​ទៅ​ធ្វើ​កា​រ​ ​កម្ម៉ង់​អាហារ​ពេល​ព្រឹក​ និង​ទទួល​ទាន​នៅ​ការិយាល័យ​យ៉ាងមាន​ផាសុកភាព​ជាមួយ​នឹង ​GrabFood​ ​ទៅប្រជុំទាន់ពេល​ជាមួយ​GrabBike​ ​និង​ការ​ធ្វើដំណើរ​ផ្សេងៗទៀត ​ដោយ​សេវា​កម្ម​ទាំងអស់​នេះ​នឹង​ទូទាត់​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​តែមួយ​ប៉ុណ្ណោះ​គឺ​ ​GrabPay​។​

 image

ការបង្កើត កម្មវិធីទូរស័ព្ទលើតម្រូវការប្រចាំថ្ងៃដើម្បីអនាគតទីក្រុងឆ្លាតវៃ

នៅពេលដែល​ Grab ​បាន​សាង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដោយបានដឹកជញ្ជូនចំនួន​ ​មួយពាន់លានដង​ ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​​ ​នៅខែ​ តុលា កាលពីឆ្នាំមុន Grab បាន​សាកសួរអតិថិជននៅក្នុងតំបន់​ ​ដើម្បី​ស្វែងយល់​ពីតម្រូវការ​​របស់ប្រជាជននៅអាស៊ីអាគ្នេយ៍លើកម្មវិធី Grab ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ។​ ​ភាគច្រើន​នៃ​មនុស្ស​៥០០​នាក់​បាន​ឆ្លើយ​ថា​ ​ពួកគេ​ចង់​បាន​កម្ម​វិធី​ទូរស័ព្ទ​មួយ​ដែល​អាច​បំពេញ​តម្រូវ​ការ​ប្រចាំថ្ងៃ​របស់ពួកគេ​ឱ្យ​ស្រប​ទៅ​នឹង​ជីវិត​ ​រស់នៅប្រចាំថ្ងៃ។​​

ដើម្បីជួយប្រជាជនអាស៊ីអាគ្នេយ៍ឱ្យបានឃើញនូវអនាគតនៃទីក្រុងឆ្លាតវៃ ដែល Grab កំពុងនាំមកជូនពួកគេ​ ​ថ្ងៃនេះ ​Grab បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ការតភ្ជាប់​សេវាកម្មអតិថិជន​ ​ដែល​នឹង​ជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែមានភាពងាយស្រួលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។

image

ដោយសារ ការពង្រីកសេវាកម្មរបស់Grab អតិថិជន អ្នកបើកបរ អ្នកដឹកជញ្ជូន និង អ្នកជំនួញកាន់តែច្រើនឡើងៗ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន៖

  • ការធ្វើដំណើរ៖ បន្ថែមពីលើការធ្វើដំណើរ ចក្ខុវិស័យចល័តធំជាងមុនរបស់ Grab គឺ​ការ​អនុញ្ញាត​​ឱ្យ​មាន​របៀប​ជាច្រើន​នៅថ្ងៃអនាគត​ ​ក្នុងការបម្រើ​សេចក្តី​ត្រូវ​ការ​របស់មនុស្ស ដើម្បី​ធ្វើដំណើរ​តាំងពី​ចំនុច​ដំបូង​រហូត​ដល់​ ​គោល​ដៅ​ចុង​ក្រោយឱ្យរលូន​ជាងមុន​។​ ​នៅពេល​ខាងមុខ​ ​អតិថិជន​នឹង​អាច​បូក​បញ្ចូល ​និងផ្គូរផ្គងជម្រើស​នៃ​ការ​ធ្វើ​ដំណើរ​ដោយផ្អែក​លើ ​ចំណង់ចំណូលចិត្តក្នុងការធ្វើដំណើររបស់ពួកគេ និងថវិកាសំរាប់ការធ្វើដំណើររបស់ពួកគេ។​ ​ជាមួយ​ការ​បូកបញ្ចូល​គ្នា​កាន់​តែ​ប្រសើរ​រវាង​មធ្យោបាយ​ធ្វើដំណើរ​ទាំង​សាធារណៈ​និង​ឯក​ជន​នៅ​លើ​កម្មវិធី​តែមួយ​ ​អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​យក​ការធ្វើដំណើរ ​និង​ ​បង់ប្រាក់​ ​លើ​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ​ទៀត​​ដោយ​​រលូន​ក្នុង​ពេលតែមួយ​។​ ​ឧទាហរណ៍​ ពួកគេអាចជិះ​ ​JustGrab​ ​ទៅ​ចំណត​រថយន្ត​ក្រុង​ឬ​រថភ្លើង​ ​រួចបន្ត​ដំណើរ​ពួកគេដោយ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ ​ហើយ​ជាចុង​ក្រោយ​ពួកគេ​ជិះ​ ​GrabBike​ ​ដើម្បី​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​របស់​ពួកគេ​ ​ដែលទាំងអស់នេះ​មាននៅក្នុងកម្មវិធី Grab តែមួយគត់។

  • ការទូទាត់ប្រាក់៖ តាមរយៈការពង្រីកការប្រើប្រាស់ GrabPay ជាកម្មវិធីទូទាត់ប្រាក់លើទូរស័ព្ទបន្ថែមពីលើការធ្វើដំណើរ  អតិថិជន និងពាណិជ្ជករនឹងទទួលបានការធ្វើជំនួញយ៉ាងរលូន និង​មាន​សុវត្ថិភាព​ជាង​មុន​​។​ អតិថិជនអាចរីករាយនឹងអត្ថប្រយោជន៍ជាច្រើននៅក្នុងសង្គម ដែលគ្មានសាច់ប្រាក់​ ​ដូចជា​ ​ទទួល​បាន​ភាពងាយស្រួល​ ​និង​ ​បទពិសោធន៍ជំនួញល្អជាងមុន​ខណៈពេល​ជំនួញ​ដែល​ពឹង​ផ្អែក​លើ​សាច់ប្រាក់​នឹង​ទទួលបានការរីកចម្រើនលើផលិតភាព និង​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ក្រុមហ៊ុន​ដោយ​ប្រើប្រាស់​សេវាទូទាត់គ្មានសាច់ប្រាក់។ ជាមួយមូលដ្ឋានអតិថិជនធំជាងមុន GrabPay​ ​និង​ ​GrabRewards​​ ​​នឹង​ក្លាយ​ជាកត្តាជម្រុញប្រាក់ចំណូល ពិតប្រាកដសម្រាប់​​ ​សហគ្រិន​ខ្នាតតូច​និង​ខ្នាតមធ្យម​ ដោយ​ពួកគេ​អាច​ទទួល​បាន​អតិថិជន​ថ្មីៗ​ក្នុង​តម្លៃ​សមរម្យ​។​

  • សេវាកម្មហិរញ្ញវត្ថុ៖ ការរីកចម្រើននូវបច្ចេកវិទ្យាលើផ្នែកហិរញ្ញវត្ថុរបស់Grab បង្កើតនូវឱកាសសេដ្ឋកិច្ចថ្មី ​សម្រាប់​មនុស្ស​​រាប់​លាន​នាក់​ដែល​ពុំមាន​គណនី​នៅធនាគារ​និង​ពុំធ្លាប់​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ ​រាប់​បញ្ចូល​ទាំង​អតិថិជន​​ ​អ្នកបើកបរ​ ​សហគ្រិនខ្នាតតូច​ ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។​ ​គិត​មក​ដល់​ថ្ងៃនេះ​ ​សហគ្រិន​ខ្នាតតូច​​ជាង​ ​៦លាន​នាក់​នៅ​ទូទាំង​តំបន់​ ​បាន​ប្រើប្រាស់​កម្មវិធី​Grab​ ​ហើយ​Grab​មាន​គោលដៅ​ចាប់​យក​សហគ្រិនខ្នាតតួច​ចំនួន​ ១០០លាននាក់ នៅឆ្នាំ២០២០។ អ្នកបើកបរជាដៃគូរបស់ ​Grab​ ​​​ក៏​នឹង​ទទួលបាន​ដូច​គ្នា​នូវ​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​នៅ​ក្នុង​កម្ម​វិធី​ដើម្បី​ការពារ​រថយន្ត​របស់​ពួកគេ​​ ​​ការរស់នៅមានសុវត្ថិភាព​និង​ក្រុមគ្រួសាររបស់ពួកគេ។​ ​ឧទាហរណ៍​ ​លទ្ធភាព​ទទួល​បាន​ការធានា​រ៉ាប់រងការខាតបង់​ប្រាក់ចំណូល​ ​គោលការណ៍នៃបញ្ហា​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​​​ ​​និង​​ ​​ការធានារ៉ាប់រង​ទោចក្រយានយន្ត​។​

  • បែបបទនៃការរស់នៅ​៖​ ​ជាមួយ​នឹង​ការផ្គត់ផ្គង់តម្រូវ​ការមធ្យោបាយ​ធ្វើដំណើរ ​អាហារ​ ​និង​ ​ការដឹកជញ្ជូន នៅលើកម្មវិធីតែមួយ ជាមួយនឹងការទូទាត់​ប្រាក់​តាមរយៈគណនីអនឡាញ តែមួយ ដែលអតិថិជន​នឹង​អាចបំពេញ​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​ពួកគេ​។​ ​ឱកាស ​និង​ភាពបត់បែន​ក្នុងការបើកបរ​ ​ការដឹកជញ្ជូន​ ​ឬ​ ​ការផ្តល់សេវាកម្ម​ផ្សេងៗ​ជូន​អតិថិជន​តាមរយៈ​កម្មវិធី​Grab​ ​និង​​ ​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ឬ​ចំណូល​សម្រាប់អាជីវកម្ម​ ​នៅ​ពេលវេលា​និង​ដំណើរផ្ទាល់ខ្លួន​ ​គឺ​អនុញ្ញាត​ឱ្យ​មនុស្ស​ទាំងអស់​គ្នា​ ​ដែលចង់ចាប់យក​ឱកាស​បន្ថែម​នៅ​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នេះ​។​

 លោក  Wee ​Tang​ ​Yee​ ​ប្រធានក្រុមហ៊ុន​ ​Grab​ ​ប្រចាំនៅប្រទេសកម្ពុជា​ ​បាននិយាយថា​ ​«​Grab​ កំពុងស្ថិតនៅ​ក្នុង​ទីតាំង​មួយ​ក្នុង​ការ​ផ្តល់​សក្តានុពល​លើអនាគត​ទីក្រុង​ឆ្លាតវៃ​ដល់​អតិថិជន​ ដោយសារតែ​ការ​តភ្ជាប់​ពី​សេវាកម្ម​មួយទៅ​សេវាកម្ម​មួយទៀត​របស់​ពួកយើង​ ​និង​ ​ការ​ជួយគ្នារវាងសេវាកម្មទាំងនេះដើម្បី​ឱ្យពួកយើង​រីកចម្រើន​លូតលាស់​។​ ​ការ​បង្កើត​វេទិកាបច្ចេកវិទ្យា​ដែល​បម្រើ​នូវ​តម្រូវ​ការ​​ចាំ​បាច់​ប្រចាំ​ថ្ងៃ​ជូន​អតិថិជន​ ​ពួកយើង​កំពុង​ផ្តល់​អត្ថ​ប្រយោជន៍​ជូ​ន​ ​អ្នក​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ទាំងមូល​​​ ​​មិនត្រឹមតែ​អ្នកជិះ​និង​អ្នក​បើកបរ​ប៉ុណ្ណោះ​នោះ​ទេ​ ​ប៉ុន្តែ​រាប់​បញ្ចូល​ទាំង​ ​ភ្នាក់ងារ​ ​អ្នកជំនួញ​ ​និង​ ​ដៃគូ​បើកបរ​ទៀតផង​។​ ​ពួកយើង​អាច​ជួយ​មនុស្ស​គ្រប់គ្នា​ ​ជាពិសេស​ ​សហគ្រិន​ខ្នាតតូច​ក្នុង​ការ​ពង្រីក​អាជីវកម្ម ​និង​បម្រើអតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​ដោយ​ការ​តភ្ជាប់​សេវាកម្ម​របស់​យើង​​ពី​មួយ​ទៅ​មួយ​។​»​

 សម្រាប់ពត៌មានបន្ថែមអំពីការធ្វើជាដៃគូររបស់ Grab សូមចូលទៅកាន់: https://www.grab.com/kh/