ព័ត៌មាន

ទី​បំផុតទូរស័ព្ទ Nokia 8110 ហៅNokia ចេក ​បានមកដល់ ប្រទេសកម្ពុជាជាផ្លូវការហើយ

រាជធានីភ្នំពេញៈ– ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃ Nokia បានប្រកាសលក់ជាផ្លូវការនូវ Nokia 8110 នៅតាមបណ្ដាហាងលក់ទូរស័ព្ទនានាក្នុងប្រទេសកម្ពុជា ដែល​ត្រូវបានស្គាល់ជាទូទៅថា Nokia ចេក ចាប់ពីថ្ងៃនេះក្នុងតម្លៃ​​សមរម្យត្រឹមតែ ៦៩​ ដុល្លារតែប៉ុណ្ណោះ។

 ការច្នៃឡើងវិញនូវទូរស័ព្ទ Nokia 8110 នៃលក្ខណៈពិសេសរបស់ទូរសព្ទ័ 4G បានភ្ជាប់មកជាមួយការរចនាបថកោង ងាយស្រួលដាក់ក្នុងហោប៉ៅ។ Nokia 8110 ភ្ជាប់មកជាមួយនូវភាពប៉ិនប្រសប់ដែលអ្នករំពឹងពីទូរស័ព្ទ Nokia និងផ្តល់នូវភាពរឹងមាំ ជឿជាក់ជាស្តង់ដារ។

image

 Nokia 8110 ផ្តល់នូវការហៅទូរស័ព្ទ VoLTE ច្បាស់លាស់ ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់បានទូរស័ព្ទប៊ូតុងដែលបំពាក់ដោយប្រព័ន្ធ 4G នៅក្នុងដៃ។ ​មាន​អេក្រង់ ២.៤ អ៊ីញ នេះ​អាច​ប្រើ​ប្រាស់​បាន​ស៊ីម ២ ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ 512MB និង​អាច​បន្ថែមអង្គចងចាំ​បាន​រហូត​ដល់ 64GB ជាមួយ​ទំហំ​កាមេរ៉ា ២ មេហ្គាភិសែល ដែល​មាន​ថាមពល​ថ្ម​​កាន់​បានដល់ទៅ​ ២០ម៉ោង និង​និយាយ​​ទូរស័ព្ទបានរហូតដល់ទៅ​៨ម៉ោង។

image

 លើសពីនេះទៅទៀត ទូរស័ព្ទ Nokia 8110 មានលក្ខណៈលើសពីទូរស័ព្ទប៊ូតុងធម្មតានោះគឺ ការចូលប្រើ​កម្មវិធី(Kai store) ដែលមានកម្មវិធីពេញនិយមដូចជា ជំនួយការGoogle (Google Assistant) Google Search ផែនទីរបស់ Google (Google Maps) និង Facebook បន្ថែមពីនេះ អាចផ្ញើនិងទទួលអ៊ីម៉ែលឬContact និង Calendarដែលបានsyncជាមួយ Gmail និង Outlook.com។

 ជាមួយទូរស័ព្ទ Nokia 8110 លោកអ្នកអាចធ្វើការ share hotspot តាមបណ្តាញអ៊ីនធឺណិតពីទូរស័ព្ទមួយទៀតបានយ៉ាងស្រួលដោយគ្មានបញ្ហា។ អ្វីដែលធ្វើឲ្យ Nokia 8110 កាន់តែអស្ចារ្យនោះគឺ លក្ខណៈ​ពិសេសរបស់Qualcomm® 205 Mobile Platform ដែលដំណើរការបានយ៉ាងរលូនសម្រាប់ទូរស័ព្ទលំដាប់នេះ។