ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បញ្ចេញនូវរូបភាពរបស់ Poster ស្មាតហ្វូន Find X

យើងនៅមិនទាន់មើលឃើញនូវស្មាតហ្វូនជំនាន់បន្ទាប់របស់ Oppo Find នៅឡើយទេចាប់តាំងពីឆ្នាំ 2014 មក។ ប៉ុន្តែនៅពេលនេះស្មាតហ្វូននេះបង្ហាញខ្លួនហើយ ក្រុមហ៊ុននេះបញ្ជាក់នៅលើបណ្តាញសង្គម Weibo របស់ខ្លួនអំពីស្មាតហ្វូន Find X ហើយក្រោយមកវាក៏មានការបង្ហោះនៅលើបណ្តាញសង្គម Twitter ផងដែរ។

image

វាមានការបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងបញ្ចេញនូវ Find Series ។ ស្មាតហ្វូននេះនឹងមានអេក្រង់ដែលមានគែមស្តើង បន្ទះឈីបដ៏ខ្លាំងក្លាបំផុត Snapdragon Chipset និងអេក្រង់ QHD ផងដែរ។ ស្មាតហ្វូន Find X គឺជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន ហើយស្មាតហ្វូន Oppo ស៊េរីថ្មីនេះគឺ R15 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 Chipset ផងដែរ៕