ព័ត៌មាន

ស្មាតហ្វូន vivo X21 FIFA World Cup Edition ដាក់លក់ជាផ្លូវការហើយ!

នៅពេលដែលស្មាតហ្វូននេះប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំមុននេះ វានៅមិនទាន់ច្បាស់នោះទេអំពីការដាក់លក់ស្មាតហ្វូនស៊េរីថ្មី vivo X21 FIFA World Cup Edition ។ ពេលនេះ វាមានដំណឹងល្អដែលស្មាតហ្វូននេះដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃនេះហើយ។

image

នៅក្នុងបញ្ជីផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន vivo នេះទម្លាយថា ស្មាតហ្វូននេះគឺមានតម្លៃ CNY 3,698 ($576) ។ ស្មាតហ្វូននេះប្រើប្រាស់នូវ World Cup themed UI ហើយវាមានពណ៌ Tibetian Blue និង Victory Red ដូចគ្នាទៅនឹងស្មាតហ្វូន  vivo X21 UD ៕