ព័ត៌មាន

រូបភាព Render របស់ iPhone អេក្រង់ 6.5 អ៊ីញគឺស្រដៀងគ្នាទៅនឹង iPhone X

OnLeaks ធ្វើការទម្លាយនូវរូបភាព Renders ជាច្រើនសន្លឹករបស់ទូរស័ព្ទ​iPhone 6.1’’ IPS LCD Display នោះ។ នៅថ្ងៃនេះ យើងទទួលនូវព័ត៌មានក្តៅបំផុតរបស់ស្មាតហ្វូនអេក្រង់ទំហំ 6.5’’ វិញម្តង។ សម្រាប់ទូរស័ព្ទអេក្រង់ទំហំ 6.5’’ នេះគឺប្រើប្រាស់អេក្រង់ទំហំ 6.5 Panel ហើយវាប្រហែលជា iPhone X Plus ហើយ។

image

image

ទូរស័ព្ទនេះប្រើប្រាស់នូវ Notch នឹងគែមស្តើងព័ទ្ធជុំវិញអេក្រង់ និងប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរនៅផ្នែកខាងក្រោយ។ ទូរស័ព្ទនេះគឺមានការរចនារូបរាងស្រដៀងគ្នាទៅនឹង iPhone X ហើយវាប្រើប្រាស់នូវ Notch ដែលមានភ្ជាប់បច្ចេកវិទ្យា Face ID ផងដែរ។ យ៉ាងណាមិញ នៅលើស្មាតហ្វូននេះគេនៅមិនទាន់ដឹងអំពីកន្លែងសម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅឡើយទេ៕