ព័ត៌មាន

និយាយពាក្យជូនពរទៅកាន់Idol ពេជ្រ សោភា អាចនឹងមានសំណាងបានរង្វាន់ធំ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភាហើយ។ ជាតារាចំរៀងដែលជាទីពេញនិយមមួយរូប យើងសង្កេតឃើញមានការចូលរួមអបអរនិងជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រ ក្នុងនោះក៏មានក្រុមដែលជាដៃគូសហការណ៍របស់អ្នកនាងផងដែងនោះគឺក្រុមហ៊ុនទូរស័ព្ទដៃOPPO។

 image

គួររំលឹកផងដែរថា បើគិតមកទល់ពេលនេះ កំពូលតារាចម្រៀង ពេជ្រ សោភាបានសហការណ៍ជាមួយនឹងក្រុមហ៊ុនOPPOក្នុងការធ្វើជាអគ្គរាជទូតសុច្ឆន្ទៈ មានរយៈពេល២ឆ្នាំហើយ។ ហើយយើងអាចសង្កេតឃើញថាក្រុមហ៊ុនទូរស័ព្ទដៃមួយនេះគឺទទួលបាននូវការស្គាល់និងពេញនិយមជាខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន។ តាមរយៈរូបភាពជូនពរមួយនោះ ក្រុមហ៊ុនOPPO បានធ្វើការអំពាវនាវដល់បណ្តារអ្នកគាំទ្ររបស់ទូរស័ព្ទOPPOក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភាទាំងឡាយឲ្យចូលរួមសរសេរពាក្យពេជន៍ជូនពរដែលខ្លួនចង់និយាយទៅកាន់អ្នកនាង។ ស្របពេលជាមួយគ្នានេះដែរ អ្នកដែលចូលរួមសរសេរពាក្យជូនពរនៅលើផេកហ្វេសប៊ុករបស់OPPOនោះនឹង​អាចមានឱកាសឈ្នះនូវទូរស័ព្ទដៃស៊េរីថ្មីគឺOPPO R15 Pro។

image

នេះពិតជាឱកាសពិសេសមែនទែនដែលOPPOរៀបចំកម្មវិធីនេះឡើងដើម្បីជូនពរដល់តារាតំណាងរបស់ខ្លួន ហើយកាន់តែពិសេសនោះការលើកទឹកចិត្តដោយរង្វាន់ OPPO R15 Proនេះតែម្តង។ OPPO R15 Proគឺជាម៉ូដែលសំខាន់ស៊េរីខ្ពស់របស់OPPOដែលលក់ដាច់ខ្លាំងនៅប្រទេសចិនក៏ដូចជាប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បច្ចុប្បន្នមិនទាន់មានវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងនៅឡើយទេ តែបើតាមការPost រូបភាពក្នុងផេករបស់OPPOកម្ពុជា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ។ លក្ខណៈពិសេសៗរបស់OPPO R15 Proមានដូចជា៖ ជាប្រភេទទូរស័ព្ទFull Screen ដែលមានអេក្រង់ទំហំ6.28អ៊ិញ កាមេរ៉ាមុខទំហំ20MP កាមេរ៉ាក្រោយភ្លោះមានទំហំ20MP+16MP មានRAM ទំហំ6GB និងអង្គផ្ទុកទិន្នន័យទំហំ128GB។ វាប្រើប្រាស់នូវChipset: Qualcomm SDM660 Snapdragon 660 និងCPU: Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260) ចំនែកឯកំលាំងថ្មវិញមានទំហំ3430mAh ហើយថែមទាំងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មរហ័ស VOOC។ ចំពោះតម្លៃវិញ យើងអាចប៉ាន់ប្រមាណថាវាអាចនឹងមានតម្លៃចាប់ពី៦០០ដុល្លារ​ ដល់៨០០ដុលា្លរបើលក់នៅក្នុងប្រទេសកម្ពុជាយើង។

ដូច្នេះសូមកុំភ្លេចណា សម្រាប់អ្នកដែលនិយមគាំទ្រកំពូលតារាចំរៀង ពេជ្រ សោភា សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការណ៍របស់OPPOដើម្បីទទួលបាននូវពត៌មានលម្អិតអំពីការចូលរួមធ្វើការជូនពរទាំងអស់គ្នា ហើយលោកអ្នកអាចនឹងជាអ្នកមានសំណាងក្នុងការឈ្នះរង្វាន់OPPO R15 Proផងដែរ។