ព័ត៌មាន

លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​Apple និយាយថា គាត់ប្រើប្រាស់ iPhone ច្រើនពេកហើយ!

នៅក្នុងព្រឹត្តិការណ៍ WWDC ក្រុមហ៊ុនបច្ចេកវិទ្យា Apple មានការបង្ហាញអំពីកម្មវិធី Digital Health Platform ដែលប្រើប្រាស់នៅលើ iOS 12 នៅឆ្នាំក្រោយនេះ គឺប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនបចេ្ចកវិទ្យា Google ប្រកាសបង្ហាញនូវ Google I/O នៅក្នុងគម្រោង Digital Wellbeing នោះ។

image

ជាមួយនឹងការបញ្ចេញនូវ Android Dashboard នេះ អ្នកប្រើប្រាស់ Android ភាគច្រើនអាចធ្វើការមើលឃើញអំពីការប្រើប្រាស់ស្មាតហ្វូនជារៀងរាល់ថ្ងៃរបស់ពួកគេ និងការប្រើប្រាស់ទៅលើកម្មវិធី Apps ផ្សេងគ្នាជាមួយនឹង Notifications ដែលពួកគេទទួលបានផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន​Google ក៏បន្ថែមនូវមុខងារនេះទៅលើ YouTube ដែលមានឈ្មោះ Reminder ។

នៅក្នុងបទសម្ភាសន៍ជាមួយនឹង CNN នៅថ្ងៃនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បញ្ជាក់ថា “ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple គឺមិនមានអ្វីអោយញៀននោះទេ ហើយអ្នកដែលញៀនគឺខ្លួនឯង។ អ្នកប្រើប្រាស់គឺជាអ្នកសម្រេចចិត្តខ្លួនឯងនៅពេលដែលពួកគេចង់ធ្វើរឿងអ្វីដែលគេចង់បាននៅលើស្មាតហ្វូននេះ៕”