ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Asus ធ្វើការតេស្តទៅលើស្មាតហ្វូនដែលមានរ៉េមទំហំ 10GB

នៅដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Asus ប្រកាសបង្ហាញនូវស្មាតហ្វូន ROG Phone ។ ស្មាតហ្វូននេះផ្តោតសំខាន់ទៅលើការលេងហ្គេម ហើយវាអាចធ្វើការប្រកួតប្រជែងគ្នាជាមួយនឹងស្មាតហ្វូន Razer Phone ផងដែរ។ ស្មាតហ្វូននេះមានការរចនារូបរាងយ៉ាងស្រស់ស្អាត ទាក់ទាញបំផុត ហើយវាមានកម្លាំងខ្លាំងក្លា និងអាចធ្វើរឿងជាច្រើនបាន។ ស្មាតហ្វូន​ROG Phone គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនោះ។image

 

តាមការទម្លាយរបស់ Roland Quandt បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Asus កំពុងតែធ្វើតេស្តទៅលើស្មាតហ្វូនដែលមានរ៉េមទំហំ 10GB ប្រហែលជាមានរយៈពេល 10 ខែមកហើយ។ នេះគឺជាគំនិតដ៏អស្ចារ្យមួយសម្រាប់យុគសម័យស្មាតហ្វូនជំនាន់ថ្មីនេះ។

ស្មាតហ្វូនដែលមានរ៉េមទំហំ 10GB គឺមានសមត្ថភាពខ្លាំងប្រហែលជាកុំព្យូទ័រមួយគ្រឿង ហើយវានឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android OS ផងដែរ។ ស្មាតហ្វូននេះនឹងមិនទាន់បង្ហាញខ្លួននោះទេនៅក្នុងឆ្នាំ 2018 នេះ៕