ព័ត៌មាន

Samsung Galaxy A9 Star ប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹងការរចនារូបរាងយ៉ាងស្រស់ស្អាត

បន្ទាប់ពីមានការបែកធ្លាយជាច្រើនសប្តាហ៍កន្លងមក ស្មាតហ្វូន Galaxy A9 Star របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ។ ស្មាតហ្វូន Galaxy A9 Star នេះគឺមានរូបរាងដូចទៅនឹងស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលបែកធ្លាយរូបភាពកាលពីពេលមុននេះ។ វាមានន័យថា ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ប្រភេទ Super AMOLED Infinity display ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ ជាមួយភ្លើង Dual-Tone LED Flash ហើយវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint ស្ថិតនៅចំណុចកណ្តាលថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  Qualcomm’s Snapdragon 660 រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងថាមពលថ្ម  3,700mAh រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ប្រកាសបង្ហាញស្មាតហ្វូន Galaxy A9 Star Lite ផងដែរ។ ស្មាតហ្វូន A9 Star  លក់រាយនៅក្នុងតម្លៃ  $470 ខណៈពេលដែលស្មាតហ្វូន Lite មានតម្លៃ  $310  នៅក្នុងប្រទេសចិន៕