ព័ត៌មាន

ស្មាតហ្វូន Nokia 3.1 ស៊ីមពីរនឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងសហរដ្ឋអាមេរិក

នេះគឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យរបស់ស្មាតហ្វូន Nokia 3.1 ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងសហរដ្ឋអាមេរិកដែលប្រកាសបង្ហាញខ្លួនដោយក្រុមហ៊ុន HMD Global នៅក្នុងឆ្នាំមុននេះ។ តាមការបញ្ជាក់នៅក្នុង BH& Video ក្រុមហ៊ុន HMD នឹងផ្តល់នូវស្មាតហ្វូន  dual-SIM Nokia 3.1 ហើយវានឹងមានតម្លៃ  $159 ។

image

ស្មាតហ្វូន Nokia 3.1 នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃថោកបំផុតនៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android8.0 Oreo ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប 1.5GHz quad-core MediaTek MT6750 processor, 2GB RAM និងម៉េមូរីទំហំ 16GB ។

ស្មាតហ្វូន Nokia 3.1 គឺមានអេក្រង់ទំហំ 5.2-inch display ជាមួយនឹងកម្រិតភាពច្បាស់ HD+ (720 x 1440 pixels) resolution កាមេរ៉ាខាងក្រោយទំហំ 13-megapixel ​និងថាមពលថ្ម  2,990 battery និងការប្រើប្រាស់ស៊ីមពីរថែមទៀត។ ស្មាតហ្វូននេះអាចរកទិញបាននៅក្រុមហ៊ុន AT&T និង T-Mobile ៕