ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple កាត់បន្ថយការកម្មង់ទិញ iPhones 2018 ដល់ទៅ 20%

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការស្នើទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនធ្វើការកាត់បន្ថយដល់ទៅ 20% នេះបើតាមការបញ្ជាក់របស់ Nikkei រាយការណ៍នៅថ្ងៃនេះ។ ទូរស័ព្ទ iPhones 2017 នេះមានការនាំចេញដល់ទៅ 77.31 លានគ្រឿងសម្រាប់ត្រីមាសខែតុលា ដល់ខែធ្នូ ប៉ុន្តែក្រុមហ៊ុន Apple មានការរំពឹងថាក្រុមហ៊ុន Apple មានការលក់បានដល់ទៅ 100 លានគ្រឿងនោះ។ សម្រាប់ឆ្នាំនេះគឺមានការលក់បានចំនួន 80 លានគ្រឿងដូចទៅនឹងដំណើរការនៅឆ្នាំមុនដែរ។

image

សារព័ត៌មាន Nikkei រាយការណ៍កាលពីពេលមុននេះថា ក្រុមហ៊ុននេះមានគម្រោងក្នុងការបញ្ចេញនូវ iPhones ចំនួន 3 ដែលពីរម៉ូដែលមានអេក្រង់ OLED និងមួយទៀតមានអេក្រង់ LCD ។ សម្រាប់ iPhones 2018 នេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា FaceUnlock ជាមួយនឹងបច្ចេកវិទ្យា TrueDepth Technology ដែលបង្ហាញនៅលើទូរស័ព្ទ iPhone X នោះ។

ក្រុមហ៊ុន Apple នឹងពឹងក្រុមហ៊ុន Samsung ក្នុងការផ្គត់ផ្គង់អេក្រង់ OLED Screens ខណៈពេលដែលក្រុមហ៊ុន JDI និង LG Display នឹងផ្គត់ផ្គង់ទៅលើអេក្រង់ LCD នោះ៕