ព័ត៌មាន

នាឡិកា Apple Watch នឹងធ្វើការបោះបង់ចោលនូវប៊ូតុង Physical Button របស់ខ្លួន

អ្នកឃ្លាំមើលបញ្ជាក់ថា នាឡិកា Apple Watch ឆាប់ៗនេះនឹងធ្វើការបោះបង់នូវប៊ូតុង Physical Button របស់ខ្លួនជំនួសវិញដោយ Solid State Technology ។ សម្រាប់ Physical Button នឹងប្រើប្រាស់នៅលើអេក្រង់ Touch Surface ជាមួយនឹងការប្រើប្រាស់នូវ Taptic Engine សម្រាប់ការផ្តល់នូវ Feedback ។

image

សម្រាប់ការរចនាទៅលើនាឡិកាថ្មីនេះគឺមានការប្រើប្រាស់នូវ Touch Sensitive  ហើយវានឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ WatchOS 5 ដែលទើបតែប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ WWDC 2018 ផងដែរ។ នាឡិកានេះនឹងបំពាក់នូវមុខងារថ្មីៗជាច្រើនមិនធម្មតានោះទេ៕