ព័ត៌មាន

សម្បកទូរស័ព្ទរបស់ Samsung Galaxy Note 9 បង្ហាញអំពីប្រព័ន្ធស្កេនក្រយ៉ៅដៃនៅទីតាំងថ្មី

ថ្មីៗនេះ វាមានការបែកធ្លាយនូវរូបរាងសម្បករបស់ស្មាតហ្វូន Galaxy Note 9 ជាមួយនឹងអេក្រង់ការពារកញ្ចក់។ សម្រាប់ស្មាតហ្វូន Galaxy Note 9 នេះនឹងមានប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោម។ ស្មាតហ្វូននេះប្រើប្រាស់នូវភ្លើង LED Flash និងប៊ូតុង Bixby ផងដែរ។

image

ស្មាតហ្វូន Galaxy Note 9 ត្រូវគេជឿជាក់ថានឹងមានវិមាត្រ 161.9 x 76.3 x 8.8 mm ហើយវាមានថាមពលថ្មធំដល់ទៅ  3,850 mAh  ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9810 និង Snapdragon 845 ជាមួយនឹងរ៉េមទំហំ 6GB ហើយវានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហាខាងមុខនេះ៕