ព័ត៌មាន

ការនាំចេញរបស់ស្មាតហ្វូន Xiaomi មានការកើនឡើង 88% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទម្លាយថា ការលក់ស្មាតហ្វូនរបស់ខ្លួនមានការកើនឡើងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះទោះបីជាប្រាក់ចំណេញរបស់ខ្លួននៅទាបក៏ដោយ។ កំណើននៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះគឺមានចំនួន 88% នៅក្នុងរយៈពេល 3 ខែនៅក្នុងឆ្នាំនេះ។

image

តាមការបញ្ជាក់របស់ Counterpoint Research​ទស្សន៍ទាយថា ការនាំចេញស្មាតហ្វូននេះគឺមានចំនួន 28.1 លានគ្រឿងនៅក្នុងត្រីមាសទី 1 ហើយក្រុមហ៊ុន Xiaomi គឺមានចំណែកទីផ្សារដល់ទៅ 8% ។ ស្មាតហ្វូននេះមានប្រាក់ចំណូល 5.3 ពាន់លានដុល្លារអាមេរិកនៅក្នុងរយៈពេលនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏មានគម្រោងក្នុងការបង្កើននូវប្រាក់ចំណូលរបស់ខ្លួន 40% បន្ថែមទៀតនៅក្នុងការពង្រឹងទៅលើទីផ្សារនៅតំបន់អ៊ឺរ៉ុប និងអាស៊ីមជ្ឈមបូព៌ាផងដែរ។ ស្មាតហ្វូននេះក៏មានគោលដៅក្នុងការពង្រីកខ្លួនទៅកាន់ក្រុមហ៊ុនចែកចាយជាច្រើននៅសហរដ្ឋអាមេរិក៕