ព័ត៌មាន

ស្មាតហ្វូន Lenovo Z5 លក់អស់រលីងពីស្តុក ហើយវាស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៅលើ JD

ស្មាតហ្វូន Lenovo Z5 ប្រកាសបង្ហាញខ្លួនកាលពីសប្តាហ៍មុននេះ ហើយវាប្រើប្រាស់នូវ Notch ដ៏ស្រស់ស្អាត។ ស្មាតហ្វូននេះមានរូបរាងស្តើង និងដាក់លក់នៅលើវេបសាយ JD.com ផងដែរ ដែលជាក្រុមហ៊ុនលក់រាយធំបំផុតអនឡាញនៅចិននៅក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។

image

ស្មាតហ្វូន Z5 ត្រូវចាត់ទុកថាជាស្មាតហ្វូនចំណាត់ថ្នាក់លេខ ១​ នៅលើវេបសាយរបស់ JD យកឈ្នះស្មាតហ្វូន Honor PlayXiaomi Mi 8 និង Apple iPhone X ។ ស្មាតហ្វូននេះមានតម្លៃ CNY 1,299 ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.2-inch 1080×2246 LCD touchscreen បន្ទះឈីប Snapdragon 636 chipset ជាមួយរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងកាមេរ៉ាខាងមុខទំហំ 8MP ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,300 mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ផងដែរ៕