ព័ត៌មាន

ការកម្មង់ទិញស្មាតហ្វូន Sony Xperia XZ2 Premium នៅក្នុងប្រទេសចិននឹងចាប់ផ្តើមនៅថ្ងៃទី 2 ខែកក្កដានេះ

វាមិនមែនជាគំនិតដ៏ល្អនោះទេដែលប្រកាសលក់ស្មាតហ្វូនស៊េរីថ្មីដោយចំណាយពេលវេលាជាច្រើនខែនោះ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសបង្ហាញនូវការលក់ស្មាតហ្វូន Xperia XZ2 Premium ដែលបានប្រកាសបង្ហាញខ្លួនតាំងពីខែមេសាមកម្ល៉េះ។ ស្មាតហ្វូននេះពេលនេះអាចធ្វើការកម្មង់ទិញបាននៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 2 ខែកក្កដានេះ។

image

ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងលក់នៅក្នុងតម្លៃ  CNY 5,999 ($963) ហើយវានឹងមានអេក្រង់ទំហំ  5.8-inch 4K (2160 x 3840px) screen បន្ទះឈីប SD845 chipset រ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាប្រភេទ Motion Eye camera ដែលមានទំហំ  19MP sensor + 12MP unitផងដែរ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Sony ដែលប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនោះ៕