ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xperia XZ3 នឹងមានអេក្រង់ទំហំ 1440 x 2880 (QHD+) ដំបូងបំផុតពីក្រុមហ៊ុន Sony

នៅក្នុងការដាក់ពិន្ទុរបស់ GFXBench បញ្ចាក់ថា ស្មាតហ្វូនស៊េរីថ្មី Xperia XZ3 គឺមានបំពាក់នូវលក្ខណៈសម្បត្តិដែលពិតជាមិនធម្មតានោះទេ។ សម្រាប់ស្មាតហ្វូននេះគឺមានម៉ូដែល H8416  ហើយវាក៏ប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ  Adreno 630 GPU ហើយវាក៏ប្រើប្រាស់នូវបន្ទះឈី​ប Snapdragon 845  ជាមួយរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។

image

image

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9.0 P ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះថែមទៀតផង។ ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 12MP ហើយស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 19 MP (25mm, f/1.8, 1/2.3″ 1.22µm) និងទំហំ  12 MP B/W (f/1.6, 1/2.3″, 1.55µm) ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  5.9-inch display  ជាមួយនឹងកម្រិតភាពច្បាស់ 1440 x 2880 (QHD+) resolution ផងដែរ៕