ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី LG X5 (2018) មានថាមពលថ្មទំហំដល់ទៅ 4500mAh

ស្ងាត់ៗ ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះថា X5 (2018) ។ ស្មាតហ្វូននេះមានប្រើប្រាស់នូវបន្ទះឈីប Mediatek&#039s MT6750 chipset  ជាមួយនឹងអង្គគណនា octa-core 1.5GHz processor ហើយវាមានអេក្រង់ទំហំ 5.5-inch HD display ថែមទៀតផង។

image

ស្មាតហ្វូននេះមានរ៉េមទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ ស្មាតហ្វូននេះមានវិមាត្រ 154.7 x 78.1 x 8.9mm និងទំងន់  171g​។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo និងថាមពលថ្ម  4,500mAh ។

ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor ប្រព័ន្ធ  LG Pay និងពណ៌ Morokan Blue ។ ស្មាតហ្វូននេះមានតម្លៃ KRW 3,63,000 ឬ $330 ហើយវានឹងលក់នៅក្នុងក្រុមហ៊ុន SKT, KT និង LG U+ ផងដែរ៕