ព័ត៌មាន

ក្រុមហ៊ុន Samsung បញ្ចេញនូវ Daisy Duck និង Goofy AR Emoji សម្រាប់ស្មាតហ្វូន Galaxy S9 និង S9+

រូបភាពនៃតួអង្គ  Mickey និង Minnie Mouse ដែលបង្ហាញខ្លួននៅលើទូរទស្សន៍នោះពេលនេះស្ថិតនៅក្នុង AR Emoji  នៅលើស្មាតហ្វូន Galaxy S9  និង S9+ ហើយ។ ពេលនេះ លោកអ្នកអាចប្រើប្រាស់នូវរូបភាព  Daisy Duck និង Goofy បានហើយ។

image

ដើម្បីធ្វើការតម្លើងនូវរូបភាពនេះ អ្នកអាចចូលទៅក្នុងកាមេរ៉ា ហើយដំណើរការនូវ AR Emoji mode និងចុចនៅលើប៊ូតុង + ។ ចុចទាញយកនូវ Mickey Mouse & Friends AR Emoji pack ហើយនៅពេលដែលវាតម្លើងរួចហើយនោះ ចុចនៅលើ Update Button ។

ក្រុមហ៊ុន Samsung ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Disney នឹងបញ្ចេញនូវ  2 AR Emojis ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការនាំយកនូវតួអង្គរបស់ Zootopia និង Frozen ផងដែរ។ ពេលនេះ ក្រុមហ៊ុនមានរូបភាព  18 generic Emojis  ហើយក្នុងមួយកញ្ចប់នោះ៕