ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ដាក់ស្មាតហ្វូន A73s នៅក្នុងវេបសាយផ្លូវការរបស់ខ្លួន

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ដែលមានឈ្មោះថា A73s បង្ហាញខ្លួននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះដែលបង្ហាញអំពីការរចនារូបរាងរបស់វា និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះថែមទៀត។

 image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Mediatek Helio P60 SoC នឹងមានអេក្រង់ទំហំ 6-inch TFT display  ជាមួយនឹងកម្រិតភាពច្បាស់ 2160×1080 pixels ។ វាមានរ៉េមទំហំ 4GB ហើយនឹងម៉េមូរីទំហំ 64GB ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP  និងកាមេរ៉ាខាងមុខទំហំ 8MP ។

image

ស្មាតហ្វូននេះមានវិមាត្រ  156.5×75.2×7.8mm  និងទំងន់ 155g ។ ស្មាតហ្វូន Oppo A73s ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1  ជាមួយនឹង ColorOS 5.0 និងថាមពលថ្ម 3,410mAh  ។ ស្មាតហ្វូននេះមានតម្លៃខ្ទង់ $300 ហើយវាអាចរកទិញបាននៅខែក្រោយនេះ៕