ព័ត៌មាន

ស្មាតហ្វូន Oppo A3 ចាប់ផ្តើមលក់ក្រៅពីទីផ្សាររបស់ចិនហើយ

ត្រឡប់ទៅកាន់ខែមេសាឆ្នាំនេះ ក្រុមហ៊ុន Oppo ប្រកាសបង្ហាញស្មាតហ្វូន Oppo A3 ថ្នាក់កណ្តាលដែលមាន Notch យ៉ាងស្រស់ស្អាត។ ស្មាតហ្វូននេះដាក់លក់នៅក្នុងទីផ្សារនៃប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែពេលនេះស្មាតហ្វូននេះអាចធ្វើការកម្មង់ទិញបាននៅក្នុងតៃវ៉ាន់ហើយ។

image

ស្មាតហ្វូននេះអាចរកទិញបាននៅក្នុងតៃវ៉ាន់ចាប់ពីថ្ងៃនេះតទៅ ហើយវានឹងដាក់លក់នៅលើអនឡាញ និងហាងជាច្រើនទៀតដូចជា  local e-store ជាដើម។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺ NTD 10,990 ដែលប្រហែលជា $365 ។ សម្រាប់ពណ៌ខមៅ និងពណ៌ទឹកប្រាក់អាចរកទិញបាននៅថ្ងៃទី 1 ខែកក្កដាខាងមុខនេះ៕