ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បញ្ចេញរូបភាព Renders របស់ស្មាតហ្វូន Redmi 6 Pro

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុនពេលដែលប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi Pro 6 នោះ វាមានរូបភាពជាច្រើនរបស់ស្មាតហ្វូននេះបែកធ្លាយ ហើយពេលនេះវាក៏មានរូបភាព Renders ជាច្រើនផងដែរ។ រូបភាពនេះត្រូវចែករំលែកដោយក្រុមហ៊ុន Xiaomi នៅលើ Weibo Page ហើយវាបង្ហាញអំពីគ្រប់ជ្រុងរបស់ស្មាតហ្វូននេះ។

 image

image

បើក្រឡេកមើលទៅលើរូបភាព Renders នេះពិតជាស្រស់ស្អាត ហើយផ្នែកខាងក្រោយរបស់វាគឺធ្វើពិលោហធាតុ ហើយវាក៏មានការប្រើប្រាស់នូវ micro USB Port ផងដែរ។ យើងនឹងដឹងព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនៅពេលខាងមុខឆាប់ៗនេះ៕