ព័ត៌មាន

ស្មាតហ្វូន Nokia 7 Plus នឹងទ្រទ្រង់នូវបច្ចេកវិទ្យា ARCore

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google នឹងបន្ថែមនូវមុខងារ ARCore សម្រាប់ទ្រទ្រង់នៅលើស្មាតហ្វូនជាច្រើនទៀតដែលក្នុងនោះក៏អាចប្រើប្រាស់បាននៅលើស្មាតហ្វូន Nokia 7 Plus របស់ក្រុមហ៊ុន HMD Global ដែលប្រកាសបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំនេះ។ ស្មាតហ្វូននេះពេលនេះអាចធ្វើការតម្លើងនូវកម្មវិធី ARCore APP ចេញពី Google Play Store បាន។

 image

image

កាលពីពេលមុននេះ ស្មាតហ្វូន Nokia 6.1  និង  Nokia 8 Sirocco អាចធ្វើការទ្រទ្រង់នូវមុខងារ ARCore  បាន។ សម្រាប់ ARCore គឺជា  Google&#039s augmented reality platform និងសម្រាប់ឆ្លើយតបទៅនឹង Apple&#039s ARKit ។ ថ្មីៗនេះ ក្រុមហ៊ុន Google ក៏បញ្ចេញនូវកម្មវិធី Measure app សម្រាប់ឧបករណ៍ដែលទ្រទ្រង់នៃ ARCore ទាំងអស់៕