ព័ត៌មាន

អបអរសាទអ្នកឈ្នះរង្វាន់ដំបូងពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ Samsung Galaxy S9|S9+

ស្របតាមកម្មវិធីដែលបានសន្យា ក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ដែលបានផ្សាយបន្តផ្ទាល់នៅស្ថានីយ៏ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 concert កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨។ សូមជំរាបថា នេះជាការចាប់ឆ្នោតលើកទី 1 របស់កម្មវិធីផ្សងសំណាងរបស់ Samsung Galaxy S9|S9+។

 image

image

បើតាមប្រសាសន៏របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដោយមានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃកំពូលស្មាតហ្វូនទំនើបរបស់សាមសុង Galaxy S9/S9+ ក្រុមហ៊ុនសាមសុងក៏បាន ធ្វើការលើកទឹកចិត្ត និងជូននូវកាដូរ ជាច្រើនដល់អតិថិជនរាល់ការជាវកំពូលស្មាតហ្វូនដ៏អស្ចារ្យមួយនេះ ដែលរង្វាន់មានដូចជាការបញ្ចុះតម្លៃ $50 ធុងបាស JBL ឆ្នាំងសាក Wireless ស្រោមទូរស័ព្ទ LED និងរង្វាន់សន្ធឹកសន្ធាប់ជាច្រើនទៀត ។ ចំណែកកម្មវិធីចាប់ផ្សងសំណាងនេះ ទុកជាចំណងដៃពិសេសពីក្រុមហ៊ុន ដោយធ្វើការចាប់រង្វាន់ធំៗ ចំនួន៦សប្តាហ៍ជាប់គ្នា នៅស្ថានីយ៍ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 concert ហើយនេះ គឺជាសប្តាហ៍ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី 1 ផងដែរ។

image

image

ក្រៅពីអ្នកឈ្នះរង្វាន់ជាច្រើនផ្សេងទៀត សូមអបអរសាទរ លោក ស៊ុ សុខឃា ជាអ្នកឈ្នះរង្វាន់ Galaxy S9|S9+ 64GB ។ ហើយក៏សូមអបអរសារទរលោកស្រី ហៃ ង៉ែត ដែលបានឈ្នះរង្វាន់ធំប្រចាំសប្តាហ៍នេះគឺរង្វាន់ម៉ូតូ Honda Zoomer X 2018 មួយគ្រឿង ។ ក៏សូមអបអរសាទរម្ចាស់ហាង អៀ សុខហេង ដែលបានទទួលរង្វាន់លើកទឹកចិត្ត Galaxy S9+ 64GB ដែរ ព្រោះជាហាងដែលបានលក់ទូរស័ព្ទមហាសំណាងឈ្នះមហារង្វាន់ម៉ូតូនេះ ។ អ្នកឈ្នះរង្វាន់ទាំងអស់សុទ្ធតែបានមានចំណាប់អារម្មណ៏ដូចៗគ្នាថាសប្បាយរីករាយ រំភើប អំណរគុណដល់ក្រុមហ៊ុនសាមសុងបានបង្កើតកម្មវិធីដ៏ពិសេសមួយនេះឡើងដើម្បីលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផលសាមសុងដូចជាពួកគាត់ និងសូមជូនពរក្រុមហ៊ុនសាមសុងទទួលបានភាពជោគជ័យ និងបន្តបង្កើតបច្ចេកវិទ្យាដ៏ទំនើបៗបន្តទៀតដើម្បីបំពេញតម្រូវការសព្វថ្ងៃរបស់អតិថិជន។

image

image

ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី“ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់”ពីសាមសុងក្នុងសប្តាហ៍ទី១៖

1/ រង្វាន់ម៉ូតូ Motor Honda Zoomer X 1 គ្រឿង បានទៅលើ ឈ្មោះ ហៃ ង៉ែត

2/ រង្វាន់Samsung Galaxy S9+ 1 គ្រឿង បានទៅលើ ឈ្មោះស៊ុ សុខឃា

3/ រង្វាន់Samsung Galaxy J6 2 គ្រឿង បានទៅលើ ឈ្មោះ អ៊ុយ ហេង និង ឈ្មោះ ហេង ចាន់រដ្ឋា

4/ រង្វាន់ទូរទស្សន៏Samsung TV 32″ 3គ្រឿង បានទៅលើ ឈ្មោះសៅ សុជាតិ ឈ្មោះស្រី ខួចនិង ឈ្មោះតូ វីរ:

5/ រង្វាន់ធុងបាស Harman Speaker 5 គ្រឿង បានទៅលើ ឈ្មោះស៊ុន ដានី ឈ្មោះរឹម ចន្នី ឈ្មោះស្រ៊ាង ពៅ ឈ្មោះប៉ែន ម៉ូលីនដា និង ឈ្មោះLor Muy Leng

ការចាប់ឆ្នោតសំរាប់សប្តាហ៍ទី 2 គឺនេះថ្ងៃទី 1 កក្កដា 2018 នៅក្នុងកម្មវិធី A1 នាម៉ោង 11-12 ដដែល ។ ដូច្នេះនៅចាំអីទៀត? សូមរូសរាន់ជាវSamsung Galaxy S9|S9+ ដើម្បីមានឱកាសក្លាយជាជនសំណាងបន្ទាប់ ។