ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញនូវ Mi Pocket Speaker 2 នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញនូវ Bluetooth Speakers ស៊េរីថ្មីនៅក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះថា Mi Pocket Speaker 2 ។ សម្រាប់ឧបករណ៍ Mi Pocket Speaker 2 គឺជាប្រផេត compact Bluetooth speaker  ដែលមានកម្ពស់ 3.6-inch  និងទទឹង 2.3-inch ។ វាក៏ប្រើប្រាស់នូវ polycarbonate + ABS  និងផ្នែកខាងលើធ្វើពីអាលុយមីញ៉ូម។

image

សម្រាប់ Speaker នេះមានការប្រើប្រាស់នូវកម្លាំង 5W speaker ដែលផលិតដោយ  Tymphany និងការប្រើប្រាស់នូវ  Bluetooth 4.1 connectivity  និងថាមពលថ្ម 1200mAh battery ជាមួយនឹងការប្រើប្រាស់បានរយៈពេល 7 ម៉ោង។ Mi Pocket Speaker 2  មានពណ៌ខ្មៅ និងពណ៌សនៅក្នុងតម្លៃ  INR 1499 ($22) ៕