ព័ត៌មាន

ស្មាតហ្វូន Asus ZenFone 5Z នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ

ក្រុមហ៊ុនលក់រាយ Flipkart របស់ប្រទេសឥណ្ឌាចាប់ផ្តើមបញ្ចេញនូវរូបភាព Teaser របស់ខ្លួនអំពីការប្រកាសបង្ហាញស្មាតហ្វូនថ្មី។ រូបភាព Teaser ថ្មីនេះបង្ហាញអំពីកាលបរិច្ឆេទ និងម៉ោង ប៉ុន្តែវាមិនមានការបញ្ចេញស្មាតហ្វូនណាដែលនឹងត្រូវប្រកាសបង្ហាញនោះទេ។

 image

យ៉ាងណាមិញ នេះប្រហែលជាស្មាតហ្វូន Asus Zenfone 5z ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  Snapdragon 845 ហើយនៅលើ Teaser Page នេះក៏មានការប្រើប្រាស់នូវ  Zenfone 5z wallpaper ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.2-inch display រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ  256GB ។

image

ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 12MP+8MP និងកាមេរ៉ាមុខទំហំ  8MP ថាមពលថ្ម 3300 mAh ។ ស្មាតហ្វូននេះមានតម្លៃ €479 (~557) ។ ស្មាតហ្វូនZenfone 5z នេះដាក់លក់នៅក្នុងទីផ្សារនៃបណ្តាប្រទេសនៅអាស៊ី និងប្រទេសនៅអ៊ឺរ៉ុបជាច្រើនទៀត៕