ព័ត៌មាន

ស្មាតហ្វូន Meizu M6T នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាលក់ផ្តាច់មុខនៅលើ Flipkart

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Meizu ត្រូវគេរាយការណ៍ថាធ្វើការជាមួយនឹងក្រុមហ៊ុន Flipkart ក្នុងការលក់ស្មាតហ្វូនថ្នាក់កណ្តាល  M6T  សម្រាប់ទីផ្សារនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា។ តាមប្រភពនេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងដាក់លក់ផ្តាច់មុខនៅលើក្រុមហ៊ុន  Flipkart  ។

 image

ស្មាតហ្វូន Meizu M6T ដាក់លក់នៅក្នុងប្រទេសចិននៅក្នុងខែឧសភា។ ស្មាតហ្វូននេះមានអេក្រង់ 5.7-inch 720x1440px 18:9 LCD បន្ទះឈីប MediaTek 6750 ជាមួយនឹងអង្គគណនា  quad-core CPU និងរ៉េមទំហំ 3GB/4GB ។

image

ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ  13MP f/2.2 +  2MP f/2.4 secondary snapper និងកាមេរ៉ាខាងមុខទំហំ 8MP selfie ។ សម្រាប់តម្លៃរបស់ស្មាតហ្វូន  Meizu M6T គឺ 3/32GB CNY 799 (€110), 4/32GB CNY 999 (€135) និង 4/64GB CNY 1,099 (€150) ៕