ព័ត៌មាន

ថេប្លេតស៊េរីថ្មី Xiaomi Mi Pad 4 ប្រភេទ LTE លក់នៅក្នុងតម្លៃ $230

ទោះបីជាការលក់មានការធ្លាក់ចុះក៏ដោយនៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នៅតែមានឆន្ទះក្នុងការដាក់លក់ថេប្លេតស៊េរីថ្មីរបស់ខ្លួនម៉ូដែល  Mi Pad 4 ។ ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប  Snapdragon 660 chipset, LTE ហើយតម្លៃរបស់វាពិតជាទាក់ទាញមែនទែន។

 image

ថេប្លេតនេះមានអេក្រង់ទំហំ 8” LCD panel  ជាមួយនឹងកម្រិតភាពច្បាស់ និង WUXGA resolution (1920 x 1200 pixels) ។ បន្ទះឈីបនេះគឺជាប្រភេទ  octa-core CPU ដែលមានល្បឿន 2.2 GHz និងក្រាហ្វិកកាតប្រភេទ  Adreno 512 GPU ។ ថេប្លេតនេះមានទំហំ  3/32 GB ឬ 4/64 GB ។

image

ថេប្លេតនេះមានកាមេរ៉ាទំហំ  13 MP ជាមួយនឹង  f/2.0 lens និងមុខងារ  HDR mode និងការថតវីដេអូ  1080p video recording ។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 5 MP ភ្ជាប់ជាមួយនឹងមុខងារ  AI Face Unlock ។ ថេប្លេតនេះមានតម្លៃ CNY1,399 ( $215/€180) សម្រាប់ LTE 4/64 GB ខណៈពេលដែលទំហំ 3/32 GB Wi-Fi  មានតម្លៃ CNY1,099 ($170/€150) ៕