ព័ត៌មាន

អាវុធថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ពិតជាអស្ចារ្យ

OPPO Find X ដែលបានធ្វើការសម្ពោធនាថ្ងៃទី១៩មិថុនា នៅទីក្រុងប៉ារីសគឺម៉ូដែលទូរស័ព្ទដែលប្រកបដោយបច្ចេកវិទ្យានិងការរចនាឈានមុខគេ។

បើនិយាយអំពីកំរិតលាតនៃអេក្រង់ យើងដឹងហើយថា ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនបានធ្វើការសិក្សានិងស្វែងរកការឌីហ្សាញដើម្បីធ្វើឲ្យទូស័ព្ទរបស់ខ្លួនមានផ្ទៃអេក្រង់លាតធំជាងគេ។ ក្នុងនោះក្រុមហ៊ុនApple បានបញ្ចេញម៉ូដែលiPhone Xដែលមានអេក្រង់លាតមុនគេ ប៉ុន្តែវាជាអេក្រង់ក្បាលឆកដែលទុកកន្លែងសម្រាប់កាមេរ៉ា ហើយមានការលើកឡើងជាច្រើនថា ការរចនាក្បាលឆកបែបនេះគឺមិនស្អាតនោះទេ។

image

 ចំណែកឯក្រុមហ៊ុនSamsung ក៏បានបានធ្វើការប្រើប្រាស់រចនាបទអេក្រង់កោងគែមសងខាងដើម្បីឲ្យទូរស័ព្ទទាំងមូលមានអេក្រង់ធំ តែវានៅតែមិនអាចសម្រេចបានព្រោះនៅតែមានកន្លែងដាក់កាមេរ៉ានិងគែមខាងក្រោមធំ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនOPPO បានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅលើម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់ខ្លួននោះគឺ OPPO Find X ។ OPPO Find X ធ្វើបានយ៉ាងល្អជាងគេ ក្នុងការរចនាអេក្រង់លាតពេញផ្ទៃស្ទើតែគ្មានគែមតែម្តង ដែលវាមានវិមាត្រ 19.5:9 និងកំរិតលាតនៃអេក្រង់ធំជាងគេរហូតដល់93.8% ដោយវាបានធ្វើឲ្យផ្ទៃគែមខាងក្រោមនៃទូរស័ព្ទនៅសល់តូចជាងគេបំផុតដែលមានកម្រាស់ត្រឹមតែ3.4mmប៉ុណ្ណោះ ដែលនេះអាចជាដំណោះស្រាយទៅលើអេក្រង់លាត ហើយអាចនឹងមានក្រុមហ៊ុន​ផ្សេងទៀតយកលំនាំតាមនាពេលខាងមុន។

image

ចំពោះការឌីហ្សាញរបស់OPPO Find Xវិញត្រូវបានឲ្យដឹងថា វាបានរួមផ្សំនូវសិល្បៈនិងបច្ចេកវិទ្យាបញ្ចូលគ្នា ដែលរចនាឡើងពី3D glass ទាំងខាងមុខនិងខាងក្រោយដែលធ្វើឲ្យរូបរាងនៃទូរស័ព្ទទាំងមូលមានភាពប្រណិត ចំនុចនេះហើយដែលធ្វើឲ្យក្រុមហ៊ុមOPPOអាចធ្វើការសម្ពោធម៉ូដែលFind Xនៅក្នុងសារមន្ទីរLouvre ដ៏ល្បីរបស់ប្រទេសបារាំងបាន ត្បិតអីវាមានលក្ខខណៈស្រដៀងទៅនឹងរចនាបទរបស់សារមន្ទីរមួយនេះ។ ហើយអ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ ក្រុមហ៊ុនOPPOបានសហការណ៍ជាមួយនឹងក្រុមហ៊ុនរថយន្តដ៏ប្រណិតLamborghini ក្នុងការបង្កើតនូវFind X Lamborghini Edition។ យើងដឹងហើយថា ក្រុមហ៊ុនLamborghiniគឺជាក្រុមហ៊ុនរថយន្តស៊េរីទំនើបដែលយកចិត្តទុកដាក់ទៅលើគុណភាព ល្បឿននិងបច្ចេកវិទ្យាជាចម្បង ការដែលក្រុមហ៊ុនមួយនេះសម្រេចចិត្តសហការណ៍ជាមួយក្រុមហ៊ុនOPPOក្នុងការផលិតនូវFind X Lamborghini Edition គឺដោយសារតែក្រុមហ៊ុនទូរស័ព្ទមួយនេះបានបំពេញនូវលក្ខខណ្ឌដូចទៅនឹងអ្វីដែលក្រុមហ៊ុនLamborghini ចង់បាន។ Find X Lamborghini Edition នឹងមានអង្គផ្ទុកទិន្ន័យរហូតដល់512GB បំពាក់ជាមួយនូវបច្ចេកវិទ្យាសាកថ្មកំពូលលឿន Super VOOC ដែលអាចសាកថ្មឲ្យពេញក្នុងរយៈពេលត្រឹមតែ៣៥នាទីតែប៉ុណ្ណោះ។

image

image

គួរបញ្ជាក់ផងដែរថា OPPO Find Xត្រូវបានដាក់សម្ភោធជាផ្លូវការនាថ្ងៃទី១៩មិថុនា ឆ្នាំ២០១៨នៅអឺរ៉ុបកន្លងមកនេះ ចំនែកឯតម្លៃវិញគឺ OPPO Find X version​ ធម្មតាមានតម្លៃ៩៩៩អឺរ៉ូ ហើយចំណែកឯ Find X Lamborghini Editionវិញគឺមានតម្លៃ១៦៩៩អឺរ៉ូ៕