ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD កំពុងតែធ្វើការនៅលើស្មាតហ្វូន Nokia 9 ដែលប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ត្រូវគរាយការណ៍ថាកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មី “Nokia 9”  ដែលមានលេខកូដ  “A1 Plus” ឬ “A1P” ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការនៅលើស្មាតហ្វូន Nokia 8 Sirocco (“A1N”) ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ  fingerprint reader នៅក្រោមអេក្រង់ ហើយវាក៏ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845  ផងដែរ។

 image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងប្រើប្រាស់នូវអេក្រង់ប្រភេទ  P-OLED display របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ហើយវានឹងប្រើប្រាស់នូវបច្ចេកវិទ្យា UD fingerprint reader ដូចគ្នាទៅនឹងស្មាតហ្វូន  vivo X21 UD ។ ស្មាតហ្វូន Nokia 9 នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈខាងមុខនេះ៕