ព័ត៌មាន

អ្នកប្រើប្រាស់ស្មាតហ្វូ​ន Huawei P20 និង P20 Pro ធ្វើតេស្តទៅលើកម្លាំង GPU Turbo

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវ EMUI 8.1 beta testing program សម្រាប់ស្មាតហ្វូន Huawei P20 និង P20 Pro បន្ទាប់ពីការអាប់ឌែតទៅលើស្មាតហ្វូន Mate 10 និង Mate 10 Plus ។ វាក៏មានការអាប់ឌែតទៅលើមុខងារថ្មីមួយឈ្មោះថា GPU Turbo tech ។

 image

នៅក្នុងការដាក់ដំណើរការនៅលើស្មាតហ្វូន  Honor Play និង Honor 9i បច្ចេកវិទ្យា GPU Turbo technology មានការពង្រឹងទៅលើកម្លាំង និងប្រសិទ្ធិភាពនៃក្រាហ្វិកកាតដល់ទៅ 60% ហើយវាមានការពង្រឹងទៅលើការចំណេញថាមពលប្រើប្រាស់ច្រើនជាងមុនដល់ទៅ 30% ថែមទៀត។ នៅក្នុងកម្មវិធីនេះមានអ្នកចូលរួម 2000 នាក់សម្រាប់ធ្វើការតេស្តនៅលើស្មាតហ្វូន P20-series នេះជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ៕