ព័ត៌មាន

នាឡិកា Samsung Gear 4 បង្ហាញខ្លួននៅលើ ECC ហើយវានឹងបង្ហាញខ្លួនជាមួយនឹង Note 9

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy Note 9 នៅថ្ងៃទី 9 ខែសីហាខាងមុខនេះ ។ ស្មាតហ្វូន Galaxy Note 9 មិនមែនបង្ហាញខ្លួនតែម្នាក់ឯងនោះទេ វាក៏មានការបង្ហាញវត្តមានរបស់នាឡិកា Gear S4 Smartwatch ផងដែរ។

image

image

នៅក្នុងបញ្ជីរបស់ ECC នេះមានការបញ្ជាក់អំពីវត្តមានរបស់ Samsung Gear S4 ប៉ុន្តែវាមិនមានព័ត៌មានលម្អិតអ្វីច្រើននោះទេអំពីឧបករណ៍នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីសម្រាប់បន្ទះឈីប និងការប្រើប្រាស់ថាមពលថ្មកាន់តែធំជាងមុនថែមទៀត។ PLP ឬ Panel Level Packaging គឺជាដំណើរការស្ថិតនៅក្នុងការផលិតបន្ទះឈីបថ្មីនេះ ហើយតម្លៃរបស់វាក៏កាត់បន្ថយជាងមុនផងដែរ៕