ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវមុខនាឡិកា 30 ថ្មីសម្រាប់ការប្រើប្រាស់នៅលើ Always on Display

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការបញ្ចេញនូវ 30 មុខនាឡិកាថ្មីសម្រាប់ការប្រើប្រាស់នៅលើ always-on display នៅក្នុងកម្មវិធីដែលមានឈ្មោះថា ClockFace ។ កម្មវិធីនេះគឺជាផ្នែកមួយស្ថិតនៅក្នុងកម្មវិធី Good Lock 2018 app suite ដែលប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។ កម្មវិធីនេះនៅមិនទាន់អាចទាញយកពី Galaxy App store  បាននៅឡើយទេ។

 imageimage

កម្មវិធី ClockFace app មានការបន្ថែមនូវមុខនាឡិកាថ្មីសម្រាប់ដំណើរការនៅលើ Always on Display skins  ហើយវាក៏មានការចំណេញថាមពលនៅពេលប្រើប្រាស់នៅលើស្មាតហ្វូន  OLED displays នេះ។ កម្មវិធីនេះអាចប្រើប្រាស់នៅលើអេក្រង់តែ AMOLED screens ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ជាមួយនឹង Samsung Experience 9.0 skin ៕