ព័ត៌មាន

ស្មាតហ្វូន vivo NEX S និង NEX A នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 19 ខែកក្កដានេះ

ស្មាតហ្វូន vivo NEX S និង NEX A នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកក្កដានៅថ្ងៃទី 19 ខែកក្កដាខាងមុននេះ នេះបើតាមការបញ្ចាក់របស់ក្រុមហ៊ុន​ vivo ។ សម្រាប់ការដាក់លក់នៅនៅមួយសប្តាហ៍ក្រោយការប្រកាសបង្ហាញខ្លួននោះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូន NEX S គឺ INR 40,000 (€500) ខណៈពេលដែលស្មាតហ្វូន NEX A គឺមានតម្លៃ INR 32,000 (€400) ។

 image

ស្មាតហ្វូន NEX នេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅក្នុងសប្តាហ៍នេះ ហើយសម្រាប់ការដាក់លក់ជាលក្ខណៈពិភពលោកគឺត្រូវរង់ចាំមួយរយៈសិន។ សម្រាប់ការដាក់លក់នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា និងទីផ្សារជាច្រើននឹងមានព័ត៌មានលម្អិតនៅក្នុងពេលឆាប់ៗខាងមុខនេះ៕