ព័ត៌មាន

មិនធម្មតានោះទេ! ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នាំចេញនាឡិកា Mi Band 3 បានជាង 1 លានគ្រឿងក្នុងរយៈពេល 17 ថ្ងៃ

នៅថ្ងៃទី 31 ខែឧសភា គឺជាពេលវេលាដ៏ធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួន 3 ម៉ូដែលរបស់ខ្លួ​ន ហើយវាក៏ប្រកាសបង្ហាញនូវនាឡិកា Mi Band 3 ស៊េរីថ្មីផងដែរ។ នាឡិកាឆ្លាតវៃនេះមានអេក្រង់ OLED screen ធំជាងមុន ថាមពលថ្មកាន់តែយូរ និងការរចនារូបរាងកាន់តែប្រសើរថែមទៀត។ លោក Wang Xiang បញ្ជាក់ថា នៅក្នុងរយៈពេលតែ 17 ថ្ងៃប៉ុណ្ណោះ វាមានការនាំចេញច្រើនជាង 1 លានគ្រឿងសម្រាប់នាឡិកានេះ។

 image

image

នាឡិកា  Mi Band 3 លក់នៅក្នុងតម្លៃ CNY169 ( $25) ហើយវាមានពណ៌ខ្មៅ។ នៅថ្ងៃនេះ Mi Store  ក៏បង្ហាញនូវពណ៌ថ្មីគឺ Fiery Orange និងDeepsea Blue ដែលមានតម្លៃថ្លៃជាងមុន $3 ។ នាឡិកាឆ្លាតវៃនេះប្រើប្រាស់នូវ IP68  ។ សម្រាប់នាឡិកាថ្មីនេះសម្រាប់ប្រើប្រាស់ជានាឡិកា ឧបករណ៍វាស់ចង្វាក់បេះដូង និងការភ្ជាប់ Bluetooth ជាមួយនឹងស្មាតហ្វូនសម្រាប់ខល និង Apps Notifications ផងដែរ៕