ព័ត៌មាន

ក្រុមហ៊ុន Grab ដាក់ដំណើរការសាកល្បង GrabRemorque នៅទីក្រុងភ្នំពេញសម្រាប់បទពិសោធន៍ធ្វើដំណើរនៅក្នុងតំបន់និងបង្កើនទីផ្សារឌីជីថលជូនដល់អ្នកបើកបររ៉ឺម៉កកង់បី

Grab ដែលជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការតភ្ជាប់អ៊ីនធឺណេតទៅក្រៅបណ្តាញ(O2O) បានប្រកាសនៅថ្ងៃនេះអំពីការដាក់ដំណើរការសាកល្បង សេវាកម្ម GrabRemorque ជាសេវាកម្មដឹកអ្នកដំណើរដោយរ៉ឺម៉កកង់បី ទៅក្នុងកម្មវិធីទូរស័ព្ទនៅរាជធានីភ្នំ     ពេញ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងរៀបចំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៃរាជធានីភ្នំពេញ និងលោក ឯ សុភាស់ ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងអ្នកបើកបររ៉ឺម៉ក និងកង់បីជាង ៥,០០០នាក់។

 image

GrabRemorque គឺជាមធ្យោបាយធ្វើដំណើរក្នុងតំបន់ថ្មីបំផុតរបស់ក្រុមហ៊ុន Grab នៅរាជធានីភ្នំពេញ ដែលផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរកាន់តែប្រសើរឡើងនិងគួរឲ្យទុកចិត្តជាងមុនជូនអ្នកដំណើរ។ សេវាកម្មនេះក៏ជាផ្នែកមួយនៃការគាំទ្ររដ្ឋាភិបាលក្នុងការបញ្ចូលអ្នកបើកបរទៅក្នុងសេដ្ឋកិច្ចឌីជីថលដើម្បីឲ្យជីវភាពរបស់អ្នកបើកបរកាន់តែប្រសើរជាងមុន និង ការអភិវឌ្ឍដោយចេរភាព ដោយធ្វើឲ្យការធ្វើដំណើរកាន់តែមានប្រសិទ្ធភាព។

លោក វ៉ឺង ចាន់ដារ៉ា នាយកស្តីទីរបស់ក្រុមហ៊ុន Grab នៅប្រទេសកម្ពុជា បានថ្លែងថា៖ «ក្រុមហ៊ុន Grab បានចាប់យក យុទ្ធសាស្ត្របន្សាំខ្លួននៅក្នុងតំបន់ ទៅក្នុងទីផ្សារដែល Grab កំពុងប្រតិបត្តិការ រួមទាំងប្រទេសកម្ពុជាផងដែរ។ ថ្ងៃនេះ យើងតភ្ជាប់អ្នកបើកបររាប់លាននាក់ ទាំងក្នុងស្រុកនិងទូទាំងតំបន់ ដែលប្រើប្រាស់សេវាកម្ម Grab សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃនៅក្នុងតំបន់របស់ពួកគេ។ ជាមួយ GrabRemorque ពួកយើងអាចផ្តល់ឲ្យមនុស្ស ទាំងប្រជាជននិងអ្នកទេសចរ ស្វែងយល់ពីប្រទេសកម្ពុជាតាមរបៀបរបបនៅក្នុងតំបន់ ដោយផ្តល់បទពិសោធន៍ធ្វើដំណើរតាមរ៉ឺម៉កកង់បីប្រកបដោយសុវត្ថិភាព។ ដៃគូអ្នកបើកបរ GrabRemorque ក៏ទទួលបានការបណ្តុះបណ្តាលពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងការប្រើប្រាស់កម្មវិធី Grab ផងដែរ។»

 image

GrabRemorque មានតម្លៃថេរ និង បង្ហាញអោយឃើញនៅលើអេក្រង់ទូរស័ព្ទ ដែលមិនតម្រូវអោយអ្នកដំណើរចរចាតម្លៃនៅតាមដងផ្លូវឡើយ។ គ្រប់ GrabRemorque ទាំងអស់អាចដឹកអ្នកដំណើរបានដល់ទៅ ៤ នាក់។ នៅពេលដែលការធ្វើដំណើរត្រូវបានកំណត់រួចរាល់ហើយ ទាំងអ្នកដំណើរនិងអ្នកបើកបរនឹងទទួលបានការធានារ៉ាប់រងជាមួយនឹងការពិនិត្យព្យាបាលនៅក្នុងករណីដែលមានគ្រោះថ្នាក់ដោយចៃដន្យណាមួយ។

 image

ចាប់តាំងពីការសម្ភោធជាផ្លូវការរបស់ក្រុមហ៊ុន Grab នៅក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៧ ក្រុមហ៊ុននេះបានបន្តពង្រីកសេវាកម្មរបស់ខ្លួនឥតឈប់ឈរនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបន្សាំខ្លួនទៅនឹងមធ្យោបាយធ្វើដំណើរក្នុងតំបន់ និង ផ្តល់ជូនបន្ថែមនូវឱកាសទីផ្សារឌីជីថលដល់អ្នកបើកបរ។ មកទល់ពេលនេះ ក្រុមហ៊ុន Grab មានដៃគូអាជីវកម្មខ្នាតតូចដល់ទៅ៦.៦លាននាក់ ទូទាំង២១៧ទីក្រុង នៅ៨ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ មូលដ្ឋានតភ្ជាប់អ៊ីនធឺណេតទៅក្រៅបណ្តាញ(O2O) បានក្លាយជាកម្មវិធីទូរស័ព្ទសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ជាង ១០០លាននាក់ ដូចជា មធ្យោបាយធ្វើដំណើរប្រកដោយប្រសិទ្ធភាព ការដឹកជញ្ជូនទំនិញនិងចំណីអាហារ និង សេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទដៃ។

 image

ឯកឧត្តម ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖«ក្រសួងសាធារណការ និងដឹកជញ្ជូន មានក្ដីសោមនស្សរីករាយដែលក្រុមហ៊ុន Grab បានផ្តល់កម្មវិធីជំនួយពិសេសដល់ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលជាសមាគមកង់បីធំជាងគេនៅរាជធានីភ្នំពេញ។ កម្មវិធីជំនួយពិសេសនេះ មានរយៈពេល៦ខែ នឹងអាចជួយអ្នកបើកបររ៉ឺម៉កឲ្យធ្វើការលើមូលដ្ឋានរបស់ Grab និងដើម្បីដឹកអ្នកដំណើរបានច្រើនជាងមុនក្នុងការលើកកម្ពស់កម្រិតជីវភាពតាមរយៈកម្មវិធីទូរស័ព្ទGrab និងការបណ្តុះបណ្តាល»។

 លោក ដារ៉ា បានបន្តថា៖«បច្ចេកវិទ្យាបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។ បេសកកម្មរបស់ Grab គឺការពង្រឹងជីវភាពនិងផ្តល់ដំណោះស្រាយដើម្បីអនាគតដ៏ប្រសើរ។ ពួកយើងទទួលស្វាគមន៍អ្នកបើកបរ និងអ្នកដំណើរក្នុងការចូលរួមចំណែកការផ្លាស់ប្តូរដើម្បីអនាគតនេះ ហើយដើម្បីបើកជំពូកថ្មីក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាមួយយើង។ ពួកយើងរីករាយក្នុងការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងចរាចរណ៍និងកាត់បន្ថយការកកស្ទះ ហើយយើងក៏សូមថ្លែងអំណរគុណដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែបន្តធ្វើជាដៃគូ

 ជាមួយយើង និងការគាំទ្រដ៏ខ្លាំងក្លាពី សហភាពសហព័ន្ធយុវជនកម្ពុជា និង សមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍   កម្ពុជា ក្នុងការដាក់ដំណើរការ GrabRemorque នេះ។»

 កក់ GrabRemorque ក្នុងកំឡុងពេលបើកដំណើរការជាមួយការបញ្ចុះតម្លៃពិសេសនៅសប្តាហ៍នេះ!

 អ្នកប្រើប្រាស់អាចកក់ Grab នៅលើទូរស័ព្ទដៃបាន។ សម្រាប់អតិថិជនថ្មី ពួកគេគ្រាន់តែត្រូវការដំឡើងកម្មវិធីទូរស័ព្ទ Grab ហើយត្រូវប្រាកដថាពួកគេបានភ្ជាប់អ៊ីនធឺណេតនិងបានធ្វើការចុះឈ្មោះ មុនពេលធ្វើការកក់ GrabRemorque។

 កំឡុងពេលបើកដំណើរការ GrabRemorque ក្រុមហ៊ុន Grab ផ្តល់ promo code «REMORQUE» ក្នុងការបញ្ចុះតម្លៃជូនអ្នកដំណើររហូតដល់ ១២,០០០រៀល សម្រាប់ការធ្វើដំណើរ២ដងក្នុងមួយថ្ងៃ។ ការបញ្ចុះតម្លៃនេះនឹងចាប់ផ្តើមពីថ្ងៃទី ២៧ ខែមិថុនា រហូតដល់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ GrabRemorque អាចដឹកអ្នកដំណើរបានចំនួន ៤នាក់ ដែលធ្វើឲ្យការធ្វើដំណើររបស់អតិថិជនមានភាពងាយស្រួលមិនថាមានគ្នាច្រើន ឬតិច។

សម្រាប់ព័ត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់: https://www.grab.com/kh/