ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy On ស៊េរីថ្មីនៅថ្ងៃទី​ 2 ខែកក្កដាខាងមុខនេះ

យើងបានដឹងរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនប្រកាសបង្ហាញស្មាតហ្វូន  Galaxy On series យ៉ាងណាមិញស្មាតហ្វូននេះនៅមិនទាន់មានព័ត៌មានអ្វីនៅឡើយទេ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះក៏សហការជាមួយនឹងក្រុមហ៊ុន Flipkart  សម្រាប់លក់ផ្តាច់មុខស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌា។

 image

image

សម្រាប់កាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះគឺនៅថ្ងៃទី 2 ខែកក្កដានេះនៅវេលាម៉ោង 12:30 PM IST  ។ ស្មាតហ្វូននេះប្រើប្រាស់ជាមួយនឹងមុខងារ Always on Display ហើយវាក៏មានការប្រើប្រាស់នូវកាមេរ៉ាមួយខាងក្រោយ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ ស្មាតហ្វូន  Galaxy On នេះប្រើប្រាស់អេក្រង់ប្រភេទ Infinity Display, Exynos chipset និងរ៉េមទំហំ 4GB ៕