ព័ត៌មាន

ស្មាតហ្វូន vivo V9 6GB ជាមួយនឹងបន្ទះឈីប Snapdragon 660 SoC បង្ហាញខ្លួនហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ស្មាតហ្វូន V9 ដែលមានឈ្មោះថា  V9 6GB ។ ស្មាតហ្វូននេះប្រើប្រាស់រ៉េមទំហំ 6GB ខណៈពេលដែលស្មាតហ្វូន V9 នេះមានរ៉េមទំហំ 4GB ប៉ុណ្ណោះ។ ស្មាតហ្វូន V9 នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 626 SoC ខណៈពេលដែលស្មាតហ្វូន V9 6GB ប្រើប្រាស់បន្ទះឈីប Snapdragon 660 ។

 image

ស្មាតហ្វូន V9 6GB ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP+2MP  និងកាមេរ៉ាខាងមុខទំហំ 12MP ជាមួយនឹងមុខងារ  Dual Pixel sensor ។ ស្មាតហ្វូន V9 6GB ក៏ប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងតម្លៃប្រហែល $300 ។ ពេលនេះ ស្មាតហ្វូននេះចាប់ផ្តើមការកម្មង់ទិញមុនហើយនៅលើ vivo Store ឬ JD នោះ៕